តើជម្រើសជាតិU17តំបន់អាស៊ីប៉ុន្មានក្រុមដែលបង្ហាញខ្លួនបានច្រើនជាងគេក្នុង...

ដូចយើងបានដឹងស្រាប់ហើយថាការប្រកួតព្រឹត្តការណ៍ FIFA Youth U17 World Cup 2023 គឺនិងត្រូវធ្វើឡើងក្នុងប្រទេសឥណ្ឌូនេស៊ីក្រោយ ពីប្រទេសប៉េរូបានដកខ្លួនមិនធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ដ៍ធំមួយនេះ ខណៈដែលការប្រកួតគឺនិងចាប់ផ្ដើមពីថ្ងៃទី១០វិច្ឆិកាឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២ខែធ្នូឆ្នាំ២០២៣ខាងមុខនេះ។

យ៉ាងមិញទាក់ទងទៅនិងការប្រកួត FIFA Youth U17 World Cup ឆ្នាំ២០២៣ នេះ អេតមីននិងបង្ហាញប្រិយមិត្តអោយជ្រាបអំពីសមាសភាពក្រុមខ្លាំងទាំងបួនក្នុងតំបន់អាស៊ីដែលបានចូលរួមប្រកួតក្នុងព្រឹត្តការណ៍ដ៏ធំមួយនេះ ច្រើនជាងគេមកជម្រាបជូនប្រិយមិត្តអោយកាន់តែច្បាស់។

ដោយសមាសភាពក្រុមជម្រើសជាតិអាយុក្រោម១៧ឆ្នាំដែលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ FIFA Youth U17 World Cup បានច្រើនជាងគេរួមមាន៖

ទី៤ ក្រុមជម្រើសជាតិ អ៊ីរ៉ង់ U17 ធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍មួយនេះបានចំនួន ៤លើក ពោលក្នុងឆ្នាំ ២០០១, ២០០៩, ២០១៣ នឹងឆ្នាំ ២០១៧ ខណៈដែលអ៊ីរ៉ង់ធ្វើបានល្អបំផុតក្នុងឆ្នាំ២០១៧ដោយពួកគេបានឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ FIFA Youth U17 World Cup ២០១៧ផងដែរ។

ទី៣ក្រុមជម្រើសជាតិកូរ៉េខាងត្បូងU17 បានចូលរួមក្នុងព្រឹត្តិការណ៍ FIFA Youth U17 World Cup ចំនួន៦លើក ចាប់តាំងពីឆ្នាំ១៩៨៧, ២០០៣, ២០០៧, ២០០៩, ២០១៥និងឆ្នាំ២០១៩ ដោយក្នុងការបង្ហាញខ្លួន៦លើកពួកគេក៏បានជោគជ័យឡើងទៅកាន់វគ្គបួនក្រុមចុងក្រោយចំនួន៣ដងផងដែរ។

ទី២ ក្រុមជម្រើសជាតិជប៉ុនអាយុក្រោម១៧ឆ្នាំ បានបង្ហាញខ្លួនក្នុងពានរង្វាន់ ជើងឯកពិភពលោក ចំនួន៩លើកពោលចាប់តាំងពីឆ្នាំ ១៩៩៣, ១៩៩៥, ២០០១, ២០០៧, ២០០៩, ២០១១, ២០១៣, ២០១៧, និងក្នុងឆ្នាំ២០១៩ សម្រាប់លទ្ធផលដែលក្រុមជម្រើសជាតិជប៉ុនធ្វើបានល្អបំផុតនោះគឺឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចំនួនពីរលើកតែមិនបានឈ្នះពានឬរងជើងឯកឡើយ។

ទី១ ក្រុមជម្រើសជាតិអូស្រ្តាលី U17 គឺជាក្រុមជម្រើសជាតិក្នុងតំបន់អាស៊ីតែមួយគត់ដែលបានបង្ហាញខ្លួនច្រើនជាងគេក្នុងពានរង្វាន់ FIFA Youth U17 World Cup ដោយពួនបានបង្ហាញខ្លួនសរុបចំនួន១៣លើកចាប់តាំងពីឆ្នាំ ១៩៨៥, ១៩៨៧, ១៩៨៩, ១៩៩១, ១៩៩៣, ១៩៩៥,១៩៩៩, ២០០១, ២០០៣, ២០០៥, ២០១១, ២០១៥, និងក្នុងឆ្នាំ២០១៩ ស្របពេលដែលអូស្រ្តាលីក៏ជាក្រុមជម្រើសជាតិក្នុងតំបន់អាស៊ីដំបូងគេដែលទទួលបានជើងឯករងក្នុងព្រឹត្តិការណ៍ FIFA Youth U17 World Cup ២០១៩។

គួរបន្ថែមផងដែលថាក្រុមជម្រើសជាតិអាយុក្រោយ១៧ឆ្នាំទាំងបួននេះសុតសឹងតែជាក្រុមខ្លាំងក្នុងតំបន់អាស៊ី ដែលបានឡើងទៅកាន់វគ្គ១៧ក្រុមចុងក្រោយនៃពានរង្វាន់ពិភពលោក FIFA Youth U17 World Cup ច្រើនជាងគេ៕