* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ខ្សែការពារ Raphael Varane បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំង ក្នុងវ័យ 29 ឆ្នាំ
ខ្សែការពារ Raphael Varane របស់ក្លិប Manchester United បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំង ជាផ្លូវការហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ បើទោះបីជាកីឡាកររូបនេះ មានអាយុទើបតែ ២៩ឆ្នាំក៏ដោយ។
សម្រាប់ Varane ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិជាលើកដំបូងក្នុងឆ្នាំ 2013 ដោយលេងបាន 93 ប្រកួតសម្រាប់ប្រទេសរបស់គាត់ នឹងស៊ុតបញ្ចូលទីបាន 5 គ្រាប់ ដោយឈ្នះពានរង្វាន់ World Cup 2018, ជើងឯករង World Cup 2022 និង UEFA Nations League 2020-21។
ខ្សែការពារ Raphael Varane បានបង្ហោះនៅលើ Instagram របស់គាត់យ៉ាងដូច្នេះថា ៖ "តំណាងឱ្យប្រទេសដ៏អស្ចារ្យរបស់យើងអស់រយៈពេលមួយទសវត្សរ៍គឺជាកិត្តិយសដ៏អស្ចារ្យបំផុតនៃជីវិតរបស់ខ្ញុំ។ ខ្ញុំបានសញ្ជឹងគិតរឿងនេះអស់រយៈពេលជាច្រើនខែហើយសម្រេចចិត្តថាវាជាពេលវេលាត្រឹមត្រូវ សម្រាប់ខ្ញុំដែលបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ខ្ញុំនឹងនឹកគ្រាទាំងនេះជាមួយអ្នកជាមិនខាន ប៉ុន្តែដល់ពេលហើយសម្រាប់អ្នកជំនាន់ថ្មីចូលមកជំនួស។ សូមអរគុណ”។