* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo ស្ថិតនៅក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ នៅលីគកំពូលអារ៉ាប៊ីសាអូឌីត
Cristiano Ronaldo ស្ថិតនៅក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេនៅក្នុងក្របខ័ណ្ឌ Saudi Pro League បន្ទាប់ពីស៊ុតបញ្ចូលទីបាន Hat-trick ក្នុងជ័យជម្នះ 3-0 របស់ក្លិប Al-Nasser លើក្លិប Damac fc កាលពីយប់មិញ។ក្រុមរបស់ CR7 បានយកឈ្នះក្រុម Damac fc ដែលឈរចំណាត់ថ្នាក់លេខ៧ ដោយធ្វើឲ្យក្រុម Al-Nasser ឡើងឈរកំពូលតារាងនៅក្របខណ្ធ Saudi Pro League ដែលនាំមុខក្រុមលេខ២ Al-Ittihad តែ២ពិន្ទុប៉ុណ្ណោះ។
ក្រោយស៊ុតបញ្ចូលទីបាន Hat-trick កាលពីយប់មិញ ធ្វើឱ្យ Ronaldo ពេលនេះរកបាន 8 គ្រាប់ ពីការបង្ហាញខ្លួនត្រឹមតែ 5 ប្រកួតប៉ុណ្ណោះ ដោយដេញតាមមិត្តរួមក្រុមរបស់គាត់ គឺកីឡាករ Anderson Taliska ដែលស៊ុតបញ្ចូលទីបាន 13 គ្រាប់ក្នុងការបង្ហាញខ្លួន 15 ប្រកួត។
អ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្របខ័ណ្ឌ Saudi Pro League មានដូចខាងក្រោម៖
1. Anderson Talisca (Al-Nasser) រកបាន១៣គ្រាប់
2. Carlos Carvalho (Al-Shabab) រកបាន12 គ្រាប់
3. Abder Razak Hamdollah (Al-Ittihad) រកបាន១១គ្រាប់
៤. Cristiano Ronaldo (Al-Nasser) រកបាន៨ គ្រាប់
5. Odion Ighalo (Al-Hilal) រកបាន៨ គ្រាប់