* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ផ្លូវការ៖ Al Ahly ចុះហត្ថលេខាលើ Firmino ក្នុងកិច្ចសន្យារយៈពេលបីឆ្នាំ
ក្រុម Al Ahly របស់ Saudi Arabian Pro League បានចុះហត្ថលេខាជាផ្លូវការលើខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino ។
ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំត្រូវផុតកុងត្រាជាមួយ Liverpool នៅចុងរដូវកាលមុន។ ហើយទោះបីជាមានការចាប់អារម្មណ៍ពីក្រុមជាច្រើននៅអឺរ៉ុបក៏ដោយ ប៉ុន្តែទីបំផុតបានសម្រេចចិត្តផ្លាស់ទៅអារ៉ាប៊ីសាអូឌីត ដើម្បីប្រជែងគ្នាថ្មីជាមួយ Al Ahly ក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំ។
គួរបញ្ជាក់ផងដែរ Firmino គឺជាកីឡាករចំណូលខ្ពស់ទីពីររបស់ Al Ahly ក្នុងរដូវកាលនេះ។ បន្ទាប់ពីទើបតែទិញបាន Edouard Mendy អ្នកចាំទីដៃស្អិតពី Chelsea មកចូលរួមក្រុមមុននេះផងដែរ។