* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករបីរូបនេះរបស់ Arsenal កំពុងបង្កព្យុះភ្លៀងជាខ្លាំងក្នុងក្របខណ្ឌ English Premier League…
ការប្រកួតប្រជែងក្នុងក្របខណ្ឌ English Premier League ក្លិបកាំភ្លើងធំ Arsenal នៅតែជាក្រុមដែលឈរកំពូលតារាងក្រោយពីយកឈ្នះក្នុងលទ្ធផល៣ទល់និង០ពីក្លិបបាល់ទាត់ Fulham កាលពីល្ងាចថ្ងៃទី១២ខែមិនាកន្លងទៅ។
យ៉ាងណាមិញកីឡាករបីរូបរបស់ Arsenal រួមមានកីឡាករ Gabriel Martinelli, Bukayo Saka និង Martin Odegaard គឺជាផ្នែកមួយដ៏សំខាន់ក្នុងទម្រង់របស់លោក Mikel Arteta ដែលជួយអោយArsenal ក្លាយជាបេក្ខភាពដ៏រឹងមាំដើម្បីឈ្នះ Premier League រដូវកាលឆ្នាំ 2022/23 ។
ទោះបីជាយ៉ាងណាក៏ដោយគិតត្រឹមសប្ដាហ៍ទី២៧ក្នុងក្របខណ្ឌ English Premier League កីឡាករ Gabriel Martinelli រកបាន១២ក្នុងការបង្ហាញខ្លួន២១៨២នាទីលើទីលាន ចំណែកឯ Saka វិញរកបាន១០ គ្រាប់ក្នុងការបង្ហាញខ្លួន ២៣២៣នាទីលើទីលាន ខណៈដែល Martin Ødegaard ក៏រកបាន១០គ្រាប់ផងដែលក្នុងការបង្ហាញខ្លួន២២៣១ លើទីលាននេះបើយោងទៅតាមប្រភព whoscored៕