Messi ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីគកំពូលទាំង ៥ នៅអឺរ៉ុប

PSG លើកពាន Ligue 1 លើកទី១១ ស្របពេលMessi រកបានគ្រាប់ទី៤៩៦ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីគកំពូលទាំង ៥ នៅអឺរ៉ុប ។ 

Lionel Messi បានស៊ុតបាល់បញ្ចូលទី១គ្រាប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយ Strasbourg ដែលជាលទ្ធផលគ្រប់គ្រាន់សម្រាប់ Paris St-Germain ក្នុងការលើកពាន Ligue 1 ជាលើកទី១១​របស់ខ្លួន។ នេះ​ក៏ជាកំណត់ត្រាពិសេសផងដែរ សម្រាប់ខ្សែ ប្រយុទ្ធអាហ្សង់ទីន ដោយរកបានគ្រាប់បាល់បញ្ចូលទីទី៤៩៦ ពោលគឺឈរពីលើ Cristiano Ronaldo (៤៩៥) សម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេនៅ​លីគ​៥កំពូលនៅអឺរ៉ុប។

មិនឈប់ត្រឹមនេះទេ បើរាប់បញ្ចូលទាំងជើងឯក Ligue 1 ឆ្នាំ 2022/23 នោះ Messi ក៏ក្លាយជាកីឡាករដែលមានពានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ ស្មើនឹងមិត្តចាស់ Dani Alves (មាន 43 ពាន)។