ក្លិប Chelsea បង្ហើបពីបេក្ខភាព៣រូប ដែលនឹងចូលមកកាន់តំណែងជំនួសលោក Graham Potter


ក្រុមតោខៀវ Chelsea បានចាប់ផ្តើមស្វែងរកគ្រូបង្វឹកថ្មី ហើយខាងក្រោមនេះជាបេក្ខភាពបីរូបដែលនឹងចូលកាន់តំណែងនៅទឹកដី  Stamford Bridge។ ក្លិប Chelsea បានចាប់ផ្តើមពិចារណាលើលោក  Mauricio Pochettino, Roberto De Zerbi និង Julian Nagelsmann  ក្នុងការតំណែងជាអ្នកចាត់ការថ្មីរបស់ក្រុម នេះបើយោងតាមកាសែត The Independent ។



ក្លិប Chelsea បានបណ្តេញលោក Graham Potter ​ទាំង​កណ្តាល​យប់កាលពី​យប់​មិញ បន្ទាប់ពីការដឹកនាំក្រុម ៣១ប្រកួត ,ឈ្នះ ១២លើក,ចាញ់ ១១លើក,ស្មើ ៨លើក,រកគ្រាប់បាល់ ៣៣គ្រាប់និងរបូតគ្រាប់បាល់ ៣១គ្រាប់ ដែលធ្វើអោយការលេងរបស់ក្រុមមិនដូចការរំពឹងទុក បើទោះបីជា Todd Bohli បានបណ្តាក់ទុនជាង 500 លានផោនក្នុងរដូវក្តៅនេះក៏ដោយ។



ការប្រកួតចុងក្រោយក្លិប Chelsea បានចាញ់ក្នុងលទ្ធផល  0-2 ក្រោមថ្វីជើងក្រុម Aston Villa ធ្វើឱ្យក្រុមធ្លាក់មកចំណាត់ថ្នាក់លេខ 11 នៅក្របខ័ណ្ឌ Premier League ហើយក្លិបក៏បានសម្រេចចិត្តបណ្តេញលោក Graham Potter ។

លើសពីនេះទៀត Fabrizo Romano បានបង្ហាញថា Nagelsmann គឺជាបេក្ខជននាំមុខគេក្នុងការក្លាយជាអ្នកចាត់ការថ្មីរបស់ Chelsea ហើយត្រូវបានពិភាក្សារួចហើយនៅក្នុងក្លិបរបស់លោក Todd Bohly  ហើយក្រុមនឹងបន្តពិចារណាមុននឹងសម្រេចចិត្តលើជម្រើសដ៏ល្អបំផុត៕