* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ខ្សែការពារអ៊ុក សុវណ្ណ និង Alisher Mirzaev ក្លាយជាកីឡាកររបស់វិសាខាដែលទទួលបាន
ជាការពិតក្នុងពិភពបាល់ទាត់ រាល់ការប្រកួតនីមួយៗតែងតែមាននូវកីឡាករឆ្នើម ( Man Of The Match ) ប្រចាំការប្រកួត
ដោយភាគច្រើនកីឡាករដែលអាចទទួលបាន Man Of The Match គឺជាអ្នករកបានគ្រាប់បាល់អោយក្រុមឬជាអ្នកបញ្ជូនបាល់អោយមិត្តរួមក្រុមជាដើម។
យ៉ាងណាមិញកីឡាករ ខ្សែបម្រើ Alisher Mirzaev ទទួលបាននាមជាកីឡាករឆ្នើមប្រចាំការប្រកួតក្នុងជំនួបវិសាខាជួបតទល់ជាមួយនិងក្លិបបាល់ទាត់ណាហ្គាវើលដ៍ក្នុងសប្ដាហ៍ទី២នៃក្របខណ្ឌ CPL
ខណៈដែលខ្សែការពារឆ្នើមអ៊ុក សុវណ្ណវិញក៏ទទួលបាន Man Of The Match ដោយមិនបានរកគ្រាប់បាល់ដូចគ្នា គ្រាការប្រកួតសប្ដាហ៍ទី១នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodia Premier League 2023-2024កន្លងទៅ។
គួរបន្ថែមផងដែលថាគិតត្រឹមសប្ដាហ៍ទី២នៃលីគកំពូលកម្ពុជារដូវកាលថ្មីនេះ ក្លិបបាល់ទាត់វិសាខាមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ ពោលប្រកួតដំបូងយកគីរីវង់សុខសែនជ័យក្នុងលទ្ធផល២ទល់និង០ ស្របពេលដែលការប្រកួតសប្ដាហ៍ទី២ដែលកន្លងទៅថ្មីៗនេះ ក្លិបយក្សវិសាខាក៏បន្តយកឈ្នះទៅលើណាហ្គាវើលដ៍ដោយលទ្ធផល៤ទល់និង១ផងដែរ៕