មិនខុសពីរាល់ដងបន្ទាប់ពី ស្មើ ០ - ០ ជាមួយ Al Feiha Ronaldo បាន......

ខ្សែប្រយុទ្ធវ័យ 38 ឆ្នាំមិនអាចលាក់បាំងការខកចិត្តរបស់គាត់បានទេ បន្ទាប់ពីក្រុម Al Nassr ស្មើ 0-0 ទល់នឹង Al Feiha ក្នុងសប្ដាហ៍ទី 23 នៃ លីគកំពូល Saudi Pro League ។



បន្ទាប់ពីការផ្លុំកញ្ចែរបញ្ចប់ការប្រកួត Cristiano Ronaldo បានសម្តែងការមិនពេញចិត្ត និងបានបដិសេធមិនផ្លាស់ប្តូរអាវជាមួយនឹងកីឡាករលេខ 26 របស់ក្រុម Al Feiha ។ បន្ទាប់មក កំពូលកីឡាករ CR7 បានដើរចូលទៅផ្លូវរូងក្រោមដីតែម្នាក់ឯង ដោយមិនបានអរគុណអ្នកគាំទ្រដែលបានលើកទឹកចិត្តក្នុងការប្រកួតនេះឡើយ។ អ្នកគាំទ្រម្នាក់បានសើចចំអកថា "Ronaldo ដែលខ្ញុំធ្លាប់ស្គាល់ យ៉ាងហោចណាស់ក៏គាត់មិនបានបោះស្លាក ប្រធានក្រុមចោលដែរ "។


Cristiano Ronaldo ត្រូវបានតាមបិទដោយខ្សែការពាររបស់ Al Feiha យ៉ាងជិត ក្នុងរយៈពេល 90 នាទី។ គាត់បានស៊ុតចំនួន ៤ គ្រាប់ ប៉ុន្តែមិន ចំគោលដៅទេ។ កីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់គឺការបញ្ជូនបាល់ដែលបង្កើតឱកាសសម្រាប់ Abdulrahman Ghareeb នៅនាទី 35 តែឱកាសល្អនេះខ្សែបម្រើស្លាប Al Nassr មិនអាចរកគ្រាប់បាល់បាននោះទេ។ Al Nassr ត្រូវចែកគ្នាម្នាក់មួយពិន្ទុក្រោយស្មើ 0-0 ដោយហេតុនេះ Al Ittihad មាន 3 ពិន្ទុដាច់ក្នុងការដណ្តើមជើងឯក Saudi Pro League ។ Al Nassr បានចាញ់ Al Ittihad ទាំងជើងទី១ និងជើងទី២ ក្នុងរដូវកាលនេះ ហើយ Saudi Pro League នៅសល់ ៧ សប្ដាហ៍ទៀតប៉ុណ្ណោះ ។