* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អ្នកប្រដាល់ជើងចាស់ ភុំ សារ៉ាយ បានបោះសំដីបែបនេះទៅកាន់លោកគ្រូ ក្រាន់ សម្ភស្សបើ...
ជាការពិតមួយរយៈចុងក្រោយនេះ ក្នុងបណ្ដាញសង្គម Facebook កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទាក់ទងទៅនិងការបោះសំដីឌឺដងអោយគ្នារវាងអ្នកប្រដាល់ជើងចាស់លោកគ្រូក្រាក់ សម្ភស្ស និងលោកគ្រូ សេន ប៊ុនថេន ដើម្បីធ្វើការប្រកួតបិទអាជីពដូចគ្នា
ប៉ុន្តែការប្រកួតមិនអាចប្រព្រឹត្តទៅបានដោយសារកត្តាទម្ងន់មិនសមមូលគ្នា។
ទោះបីជាងយ៉ាងណាក៏ដោយកាលពីពេលថ្មីនេះ អតីតអ្នកប្រដាល់ជើងចាស់ គឺលោកគ្រូ ភុំ សារ៉ាយ បានបោះពាក្យធ្ងន់ៗទៅកាន់លោកគ្រូក្រាក់ សម្ភស្សបែបនេះថា “ អ្នកដែលស័ក្កសមជាមួយក្រាក់ សម្ភស្ស ក្នុងប្រទេសកម្ពុជានេះមានតែខ្ញុំទេ ដែលស័ក្កសមបំផុត ទាំងគីឡូ ទាំងវ័យ ទាំងសម្ថភាព ទាំងបទពិសោធន៍ ”។
គួរបន្ថែមផងដែលថា ក្រៅពីលោកគ្រូក្រាក់ សម្ភស្ស ដែលអ្នកគាំទ្របានដាក់រហ័សនាមអោយថាអ្នកលេងស្មងដែក សម្រែកទាព្រលឹងនោះ លោកគ្រូភុំ សារ៉ាយ ក៏ជាអតីតកីឡាករដែលមានកេរ៍ឈ្មោះល្បីល្បាញជាច្រើនឆ្នាំ ដែលគេស្គាល់ថា កាលពី១០ឆ្នាំមុនគឺជាកីឡាករសំបូរក្បាច់របស់ក្លិបប្រដាល់អាជ្ញាធរជាតិអាវុធគីមី ដោយផ្នួលជើងខ្លាំងវ័យក្មេង សឹង្ហ សាវ៉ន ក្នុងទឹកទី២លើសង្វៀន Beeline Arena បុស្ត៍លេខ៥ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ ៕