* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Cristiano Ronaldo បានបញ្ជូនសម្ភារៈថែទាំតាមយន្តហោះទៅដល់ជនរងគ្រោះដោយសាររញ្ជួយដីក្នុងប្រទេសស៊ីរី និងតួកគី ………
ខ្សែប្រយុទ្ធរបស់ក្លិប Al Nasser កីឡាករ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាបានបញ្ជូនសម្ភារៈថែទាំ(ដូចជាតង់ អាហារ ភួយ អាហារទារក និងសម្ភារៈពេទ្យ) តាមយន្តហោះទៅដល់ជនរងគ្រោះដោយសាររញ្ជួយដីក្នុងប្រទេសស៊ីរី និងតួកគី ។
នេះមិនមែនជាលើកទីមួយទេ ដែល Ronaldo បានបង្ហាញចិត្តសប្បុរសធម៌បែបនេះ ខណៈដែលគាត់បានចំណាយប្រាក់ 69,000 ផោន ដើម្បីចំណាយលើការវះកាត់ខួរក្បាលរបស់ក្មេងប្រុសម្នាក់។ ហើយបានបរិច្ចាគ 137,000 ផោន ដល់មជ្ឈមណ្ឌលមហារីកនៅស្រុកកំណើតរបស់គាត់ វាក៏បានចំណាយប្រាក់ចំនួន 1 លានផោន ដល់មន្ទីរពេទ្យនៅប្រទេសព័រទុយហ្គាល់ ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ផងដែរ ។
ការរញ្ជួយដីដ៏សាហាវរបស់ប្រទេសទាំងពីរបានធ្វើឱ្យមនុស្សជាង 47,000 នាក់បានស្លាប់ និង 5 លាននាក់គ្មានផ្ទះសម្បែង បន្ទាប់ពីគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងរយៈពេល 100 ឆ្នាំហើយបានបំផ្លាញទីក្រុងសំខាន់ៗចំនួន 1 រហូតទាល់តែវារាបស្មើ។
រហូតមកដល់ពេលចុងក្រោយនេះ កាលពីថ្ងៃទី 5 ខែមីនា កន្លងទៅ សារព័ត៌មាន The Sun បានទម្លាយថា Ronaldo បានផ្តល់បញ្ជូនសម្ភារៈថែទាំមួយចំនួន ដើម្បីជួយជនរងគ្រោះដោយគ្រោះរញ្ជួយដី ដោយទិញរបស់របរដឹកតាមយន្តហោះមួយ ដើម្បីផ្តល់ជូនអ្នករងគ្រោះជាមួយនឹងសម្ភារៈផ្សេងៗ រួមមាន តង់, អាហារ, ខ្នើយ, ភួយ, គ្រែ អាហារត្រជាក់ ទឹកដោះគោ និងថ្នាំជាដើម ។