* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Marcio រកបាន Hat-Trick ដំបូងគេក្នុងលីគកំពូលកម្ពុជារដូវកាលនេះ ខណៈដែលឆេង ម៉េង...
ដូចយើងបានដឹងស្រាប់លីគកំពូលកម្ពុជារដូវកាលថ្មី២០២៣-២០២៤ទើបតែធ្វើការប្រកួតសប្ដាហ៍ដំបូងតែប៉ុនណ្ណោះ ខណៈកីឡាករគ្រប់រូបក៏ព្យាយាមធ្វើអោយបានល្អដើម្បីក្រុម ព្រមទាំងដើម្បីបង្កើតប្រវត្តិសាស្រ្តសម្រាប់ខ្លួនឯងក្នុងក្របខណ្ឌ Cambodian Premier League ផងដែរ។
យ៉ាងណាមិញខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីលរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ កីឡាករ Marcio Marques ក្លាយជាកីឡាករដំបូងគេដែលអាចរកបានបីគ្រាប់តែម្នាក់ឯងក្នុងប្រកួតសម្រាប់រដូវកាលថ្មីនៃលីគកំពូលកម្ពុជាឆ្នាំ២០២៣-២០២៤នេះ
ស្របដែលគ្រាប់របស់ Macio ក៏រួមចំណែកជួយអោយក្លិបបាល់ទាត់ណាហ្គាវើលដ៍យកឈ្នះទៅលើក្លិបបាល់ទាត់ព្រៃវែង អែហ្វស៊ី ដោយលទ្ធផល៥ទល់និង៣ផងដែលក្នុងការប្រកួតសម្ដាហ៍ទី១កន្លងទៅនេះ។
ដោយឡែកខ្សែការពារឆ្នើមរបស់ក្លិបបាល់ទាត់វិសាខា កីឡាករឆេង ម៉េង វិញក៏ក្លាយជាកីឡាករដំបូងគេដែលទទួលបានកាតក្រហមក្នុងជំនួបសប្ដាហ៍១ តែទោះបីជាយ៉ាងណាដោយក្លិបបាល់ទាត់វិសាខា ក៏នៅតែអាចយកឈ្នះទៅលើក្លិបបាល់ទាត់គីរីវង់សុខសែនជ័យដដែល ដោយលទ្ធផលបញ្ចប់៩០នាទីក្លិបបាល់ទាត់វិសាខា២ គីរីវង់សុខសែនជ័យ០។
គួរបន្ថែមផងដែលថា Marcio Marques រកបានគ្រាប់បាល់ដំបូងនៅនាទីទី៥ រីឯគ្រាប់បាល់ទី២នៅនាទីទី១៨ និងគ្រាប់បាល់ទី៣ដែលជាគ្រាប់ Hat-Trick រកបាននៅនាទីទី២៨ ពោល Macio រកបាន Hat-Trick នៅក្នុងវគ្គទីមួយតែម្ដង
ដោយឡែកខ្សែការពារកីឡាករឆេង ម៉េង វិញទទួលបានកាតក្រហមនៅនាទីទី៥១ ពោលដើមវគ្គទី២តែម្ដង៕