ខ្សែការពារឆ្នើម Theerathon Bunmathan បានបដិសេធប្រាក់ខែ ២លានបាតក្នុងមួយខែ ពីក្រុមនៅក្របខណ្ឌ V-League លីគកំពូលវៀតណាម


មាន​សេចក្តី​រាយការណ៍​ថា​ក្លឹប​ដ៏​ល្បី​ក្នុង​ក្របខណ្ឌ V-League លីគកំពូលវៀតណាម គឺក្លិប Hanoi Police FC ដែលជាក្លិបរបស់កីឡាករក្រុមជម្រើសជាតិបាល់ទាត់វៀតណាមដូចជា” Đoàn Văn Hào " កំពុងតែមានព័ត៌មានចាប់អារម្មណ៍ក្នុងការនាំយកកីឡាករ  Theerathon Bunmathan  ដែលជាខ្សែការពារដ៏សំខាន់របស់ Buriram United មកចូលរួមក្រុម ។



យោងតាមរបាយការណ៍ក្លឹប Hanoi Police FC ត្រៀមផ្តល់ប្រាក់ខែរហូតដល់ 2 លានបាត(ប្រមាណជា 57,600 ដុល្លារសហរដ្ឋអាមេរិក) ក្នុងមួយខែ  ដើម្បីនាំយកប្រធានក្រុមជម្រើសជាតិថៃរូបនេះ មកពង្រឹងក្រុមរបសខ្លួន។



ទោះបីជាយ៉ាងណាក៏ដោយ មានការរាយការណ៍ថា Theerathon នឹងមិនចាកចេញពី Buriram United ឡើយ ដែលមានបំណងចង់ជួយក្រុមឱ្យឈ្នះជើងឯកចំនួន 3 និងផ្តោតលើការជួយក្រុមក្នុងសមរភូមិ AFC Champions League 2023/2024 ដែលគាត់ចង់ត្រលប់ទៅបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៏នេះម្តងទៀត។