ខ្សែប្រយុទ្ធឆ្នើមចាន់ វឌ្ឍនាកា និយាយបែបនេះមុនការប្រកួតជាមួយបង់ក្លាដេសចូលមកដល់…

ការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជាជួបតទល់ទល់ជាមួយនិងក្រុមជម្រើសជាតិបង់ក្លាដេសកាន់តែខិតជិតនិងមកដល់ ពោលការប្រកួតគឺនិងត្រូវធ្វើឡើងនៅថ្ងៃទី ១៥ ខែ មិថុនា ខាងមុខនេះនាពហុកីឡដ្ថានជាតិអូឡាំពិក។


យ៉ាងណាមិញមុនជំនួបមិត្តភាពមួយនេះចូលដល់ចាន់ វឌ្ឍនាកា ដែលជាខ្សែប្រយុទ្ធឆ្នើមរបស់គោព្រៃកម្ពុជាបានលើកឡើងបែបនេះថា “ សម្រាប់ការប្រកួតកន្លងមកយើងមិនដែលឈ្នះបង់ក្លាដេសក៏ពិតមែន ប៉ុន្តែការជួបគ្នាលើកនេះយើងនឹងកែប្រវត្តិសាស្រ្តថ្មីអោយបាន ” ។


គួរបន្ថែមផងដែលថាការលើកឡើងរបស់ CV11 គឺស្ដែងចេញនូវឆន្ទៈចង់កែប្រែកំណត់ត្រាចាស់ដែលកម្ពុជាមិនដែលស្គាល់ពាក្យថាឈ្នះបង់ក្លាដេស ខណៈដែលកំណត់ត្រាចាស់នោះបានចារមកអស់រយៈពេល ១៧ឆ្នាំទៅហើយ ពោលគិតចាប់ពី២០០៦រហូតមកទល់បច្ចុប្បន្ន៕