Manchester United ត្រៀម​ប្រគល់​លេខ​៧​ឲ្យ​ Carnacho!!

Manchester United កំពុងតែពិចារណាក្នុងការប្រគល់លេខ 7 ទៅអោយខ្សែប្រយុទ្ធ Alejandro Garnacho ។



កីឡាករវ័យ 18 ឆ្នាំរូបនេះបានចូលលេងក្នុងជម្រើសដំបូងរបស់បិសាចក្រហមនៅរដូវកាលនេះ ហើយជាមួយនឹងការស៊ុតបញ្ចូលទីបាន 5 គ្រាប់ និង assists 5 ដងក្នុង 36 ប្រកួត គាត់បានធានានូវកិច្ចសន្យារយៈពេលវែងថ្មីមួយ។ ក៏ដូចជាការឈានជើងចូលក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន រួមទាំងត្រូវបានគេដាក់ឈ្មោះឱ្យឈ្នះពានរង្វាន់ Golden Boy Award សម្រាប់ឆ្នាំ 2023 ។

យោងតាម សារព័ត៌មាន Manchester Evening News United កំពុងសម្លឹងមើលលេខ 7 ដែលធ្លាប់ជារបស់ Cristiano Ronaldo រួមជាមួយនឹងវីរបុរសក្លឹប George Best, Eric Cantona និង David Beck ។

ប្រសិនបើ Garnacho ទទួលមរតកអាវលេខ 7 វានឹងធ្វើឱ្យគាត់ក្លាយជា កីឡាករវ័យក្មេងដំបូង ( អាយុក្រោម 19 ឆ្នាំ ) ក្នុងរយៈពេល 20 ឆ្នាំ ដើម្បី ពាក់ អាវលេខ 7 ។ ចាប់តាំងពី Ronaldo បានពាក់វានៅពេលដែលគាត់បានផ្លាស់ទៅ Manchester United ជាលើកដំបូងក្នុងឆ្នាំ 2003 នៅ អាយុ 18 ឆ្នាំ ផងដែរ។