* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា គឺជាកីឡាករកម្ពុជាតែម្នាក់គត់ដែល…
ជាការពិតបច្ចុប្បន្នក្រុមជម្រើសជាតិបាល់ទះកម្ពុជាកំពុងបោះជំរំហ្វឹកហាត់នាប្រទេសចិន ដើម្បីជាការត្រៀមខ្លួនសម្រាប់ការប្រកួតព្រឹត្តិការណ៍ Asian Game នាទីក្រុង Hangzhou ប្រទេសចិនក្នុងពេលឆាប់ខាងមុខនេះ។
ដោយឡែកបើយើងក្រឡែកមកបង្ហោះនៅលើបណ្ដាញសង្គមរបស់លោក អាំង សិរីពិសិទ្ធ ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបង្ហាញនូវពត៌មានច្បាស់ការមួយថា
កីឡាករជម្រើសជាតិកម្ពុជា វឿន វាសនា គឺជាកីឡាករកម្ពុជាតែម្នាក់គត់ដែលទទួលបានតម្លៃខ្លួនខ្ពស់ជាងគេ ហើយវាសនាក៏ជាតួអង្គដ៏សំខាន់នៅក្នុងការចូលរួមជួយក្រុមជម្រើសជាតិកម្ពុជាកសាងប្រវត្តិសាស្រ្តលើកជាប់ៗគ្នា ពោលជួយកម្ពុជាឈ្នះមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាម នឹងកាលពីពេលថ្មីៗនេះជួយក្រុមជម្រើសជាតិកម្ពុជាសាងប្រវត្តិសាស្រ្តថ្មីដោយឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះផងដែរ។
គួរបន្ថែមផងដែលថាកីឡាករ វឿន វាសនា គឺជាកីឡាកររបស់សមាគមកីឡាបាល់ទះវិសាខា ហើយរូបគេលេងក្នុងតួនាទីជា Wing Spike ខណៈដែលស្មាត់ជំនាញម៉ាត់ផ្ដាច់រូបនេះមានកម្ពស់១.៩៧ម៉ែត្រនិងលោតបានកម្ពស់៣.៥៩ម៉ែត្រផងដែរ៕