* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លិបបាល់ទាត់ Al Hilal ដែលជាគូរប្រជែងរបស់ Cristiano Ronaldo បានកក់កៅអីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ FIFA Club World Cup…
កាលពីព្រឹកឈានចូលថ្ងៃទី៨ខែកុម្ភៈនេះ ក្លិបបាល់ទាត់ Al Hilal ដែលជាសមាជិកក្រុមក្នុងលីកកំពូលអារ៉ាប់ប៊ីសាអូឌីតធ្វើបានយ៉ាងល្អក្នុងពានរង្វាន់FIFA Club World Cup 2022 ដោយបានយកឈ្នះទៅលើក្លិបយក្ស Flamengo របស់ប្រេស៊ីលដែលបញ្ចប់ទៅក្នុងលទ្ធផល៣ទល់និង២ ធ្វើហើយក្លិបបាល់ទាត់ Al Hilal ទទួលបានកៅអីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដោយសុវត្តិភាព។

យ៉ាងណាមិញនេះជារឿងដ៏អស្ចារ្យរបស់ក្លិបតំណាងអាស៊ីដែលទទួលបានកៅអីទៅចាំសមាសភាពក្រុមដែលត្រូវជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមដែលត្រូវធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាបន្តទៀតនោះគឺក្លិបបាល់ទាត់ Al Ahly និងត្រូវប៉ះគ្នាជាមួយនិងក្លិបបាល់ទាត់អធិរាជស Real Madrid នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៣នេះ។

គួរបន្ថែមផងដែលថាក្លិបបាល់ទាត់ Al Hilal គឺជាគូរប្រជែងដ៏សំខាន់របស់ក្លិបបាល់ទាត់ Al Nassr ដែលជាជម្រកថ្មីរបស់តារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo ក៏ប៉ុន្តែបើយោងទៅតាមការវាយតម្លៃរបស់អ្នកវិភាគជាច្រើនបានអោយដឹងថាក្លិបបាល់ទាត់ Al Hilal គឺជាក្លិបដែលមានធនធានកីឡាករល្អជាងក្លិបបាល់ទាត់ Al Nassr ទោះ Al Nassr បាននាំចូលកីឡាករឆ្នើមៗជាហូហែលក៏ដោយ៕