ប្រសិនបើរឿងនេះកើតឡើង លីគអារ៉ាប៊ីសាអូឌីតនឹងក្លាយជា Top 5

Cristiano Ronaldo បានបញ្ជាក់ថាគាត់នឹងនៅជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr នៅរដូវកាលក្រោយ។ ទោះជាគាត់ត្រូវបានក្លឹបជាច្រើនទាក់ទងរួមទាំង Real Madrid និង Newcastle United ប៉ុន្តែបានបញ្ជាក់ថាគាត់នឹងមិនត្រលប់ទៅអឺរ៉ុបវិញនៅឆ្នាំក្រោយទេ។


នេះបើតាមសម្តីរបស់ Ronaldo “ខ្ញុំចូលចិត្តវានៅទីនេះ ខ្ញុំចង់បន្តនៅទីនេះ ហើយខ្ញុំនឹងបន្តនៅទីនេះ" ។ “កាលណាមានកីឡាករល្អចូលរួម នោះលីគក៏ល្អដែរ កីឡាករ​ល្បីៗ​ទាំងអស់​ត្រូវ​ស្វាគមន៍ ប្រសិនបើរឿងនេះកើតឡើង លីកអារ៉ាប៊ីសាអូឌីត នឹងប្រសើរឡើង”។


Karim Benzema កំពុងចាកចេញពី Real Madrid ហើយ Lionel Messi កំពុងចាកចេញពី Paris Saint-Germain កីឡាករ Cristiano Ronaldo សង្ឃឹមថាកីឡាករទាំងពីរ នឹងចូលរួមជាមួយគាត់នៅ Saudi Pro League ។ អតីតខ្សែប្រយុទ្ធក្រុម Manchester United រូបនេះក៏បាននិយាយផងដែរថា ក្តីសុបិនរបស់គាត់គឺចង់ឱ្យលីគអារ៉ាប៊ីសាអូឌីតក្លាយជាលីគល្អបំផុតទីប្រាំក្នុងពិភពលោក។

Karim Benzem នឹងចុះកុងត្រារយៈពេលពីរឆ្នាំជាមួយ Al-Ittihad ហើយ Lionel Messi ក៏ត្រូវបានពីក្លឹបគូប្រជែងរបស់ Al Nassr គឺ Al Hilal ផងដែរ ។

ប្រសិន​បើ​ជើង​ខ្លាំង​ទាំង​ពីរ​ចូល​រួម​នោះ លីគ​អារ៉ាប៊ីសាអូឌីត​នឹង​ក្លាយ​ជា​ចំណុច​សំខាន់​នៃ​បាល់ទាត់​ពិភពលោក។