* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Erik Ten Hag បានសរសើរ Frenkie de Jong ថាជាកីឡាករដ៏ល្អម្នាក់ រហូតដល់និយាយថា មិនថាទៅក្រុមណាទេ វានឹងធ្វើឱ្យក្រុមនោះកាន់តែខ្លាំង
អ្នកចាត់ការក្លឹប Manchester United លោក Erik ten Hag បានសរសើរខ្សែបម្រើក្លឹប Barcelona កឺកីឡាករ Frenkie de Jong ថាជាកីឡាករដ៏ល្អម្នាក់ រហូតដល់និយាយថា មិនថាទៅក្រុមណាទេ វានឹងធ្វើឱ្យក្រុមនោះកាន់តែខ្លាំង។
សម្រាប់ Frenkie De Jong គឺជាផ្នែកមួយនៃក្រុមរបស់ Ten Hag នៅពេលដែលពួកគេទាំងពីរនៅក្លិប Ajax Amsterdam ហើយគ្រូបង្វឹកហូឡង់រូបនេះ គឺជាអ្នកគាំទ្រដ៏ធំនៃគុណសម្បត្តិរបស់គាត់រហូតមានព័ត៌មានថាចង់បានទៅធ្វើការជាមួយគ្នានៅ Manchester United កាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែនៅទីបំផុតវាមិនបានសម្រេចនោះទេ ។
ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងពីរមានឱកាសជួបគ្នាម្តងទៀតបន្ទាប់ពីក្រុមបិសាចក្រហម Manchester United និងត្រូវជួបជាមួយក្រុម Barcelona សម្រាប់ការប្រកួតពានរង្វាន់ UEFA Europa League នៅយប់នេះ វេលាម៉ោង ១២:៤៥ នាទីយប់។
Erik Ten Hag បាននិយាយថា៖ “De Jong គឺជាកីឡាករដ៏អស្ចារ្យម្នាក់មិនថាក្រុមណាដែលគាត់ទៅលើពិភពលោកទេ គាត់អាចធ្វើឱ្យក្រុមនោះខ្លាំងជាងមុន ព្រោះគាត់មានគុណភាពពិសេស។ ប្រសិនបើអ្នកអាចនាំគាត់មកក្រុមរបស់អ្នក នោះក្រុមរបស់អ្នកនឹងកាន់តែរឹងមាំ។
គាត់បានបន្តែមទៀតថា ៖ "ក្រុមរបស់យើង (Ajax) ក្នុងឆ្នាំ 2019 គឺជាក្រុមដែលមានទឹកចិត្ត។ គាត់អាចនាំទឹកចិត្តដល់ក្រុម អាចបង្កើនគុណភាពរបស់គាត់។ គាត់អាចពង្រឹងបន្ថែមទៀតដោយលេងនៅអេស្ប៉ាញ។ គាត់ជាកីឡាករដ៏អស្ចារ្យ។ គាត់អាចលេងបាល់ពីខាងក្រោយ។ គាត់តែងតែផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនគាត់ក្នុងការលេង។ ហើយពេលវេលាដែលខ្ញុំធ្វើការជាមួយគាត់គឺជាពេលវេលាដ៏អស្ចារ្យមួយ”។