ធ្វើជាអ្នកអត្ថាធិប្បាយការប្រកួត World Cup ជួយឲ្យ Honda ដឹកនាំឈ្នះការប្រកួតបើកឆាកពាន AFF Cup 2022

ប្រព័ន្ធផ្សព្វផ្សាយ Nikkan Sports របស់ជប៉ុនបានសរសើរគ្រូបង្វឹកលោក Keisuke Honda ក្នុងការប្រើបទពិសោធន៍ដែលបានមកពីការធ្វើជាអ្នកអត្ថាធិប្បាយ ការប្រកួត World Cup ដើម្បីជួយឲ្យកម្ពុជាយកឈ្នះហ្វីលីពីន ៣ទល់នឹង២។

ក្រោមការដឹកនាំរបស់ Honda ក្រុមគោព្រៃកម្ពុជា បានឈ្នះហ្វីលីពីន នៅការប្រកួតបើកឆាកពូល A ក្នុងពានរង្វាន់ AFF Cup 2022 ។ ដោយលោកបានយកបទពិសោធន៍ដែលបានពីការអត្ថាធិប្បាយ ការប្រកួត World Cup មកពង្រឹងក្រុមជម្រើសជាតិកម្ពុជា។ ទស្សនៈវិស័យ World Cup ជួយឲ្យ Honda ដឹកនាំកម្ពុជាឈ្នះការប្រកួតដំបូងរបស់ខ្លួន។ Honda នាំយកទិន្នន័យវិភាគពីអត្ថាធិប្បាយបាល់ទាត់ពិភពលោក ដើម្បីជួយក្រុមរបស់លោកឲ្យទទួលបាន ៣ពិន្ទុ។បន្ទាប់ពីបញ្ចប់ការអត្ថាធិប្បាយផ្ទាល់នៃការប្រកួតរវាង ក្រុមជម្រើសជាតិបារាំង និង ក្រុមជម្រើសជាតិអាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រ World Cup 2022 លោក Honda បានលត្រឡប់ពីប្រទេសកាតាមក កម្ពុជាវិញភ្លាមៗដោយមិនសម្រាក ។

ការប្រកួតបន្ទាប់របស់កម្ពុជានឹងត្រូវជួបគ្នាជាមួយឥណ្ឌូណេស៊ី នៅថ្ងៃទី២៣ ខែធ្នូ នេះ។