តើព្រោះមូលហេតុអ្វីទើបខ្សែការពាររបស់ថៃរូបនេះសម្រេចចិត្តចូលនិវត្តន៍…

កីឡាករ Jonathan Khemdee ដែលគេស្គាល់ថាកីឡាករកូនកាត់ថៃដាណឺម៉ាក និងជាខ្សែការពារឆ្នើមរបស់ក្រុមជម្រើសជាតិថៃ បានប្រកាសថាខ្លួននិងចូលនិវត្តន៍ពីក្រុមជម្រើសជាតិថៃ ធ្វើអោយបណ្ដាលសារពត៌មានធំៗក្នុងប្រទេសថៃទាំងមូលភ្ញាក់ផ្អើរជាខ្លាំង។


បើយោងទៅតាមសារពត៌មាន Siamsport របស់ថៃក៏បានចុះផ្សាយសម្ដែងពីការសោកស្ដាយដែលកីឡាករ Jonathan Khemdee សម្រេចចិត្តបែបនេះ ព្រោះបញ្ហាផ្ទាល់ខ្លួនពិបាកនិងបែងចែក។


ដោយសារតែរូបគេជាកីឡាករកូនកាត់ថៃដាណឺម៉ាកហេតុនេះគេត្រូវសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិថៃហើយចូលរួមជាមួយនិងក្រុមជម្រើសជាតិដាណឺម៉ាកវិញដើម្បីទទួលបានបទពិសោធន៍ថ្មី។

គួរបន្ថែមផងដែលថាបច្ចុប្បន្ន Jonathan Khemdee នៅសល់កុងត្រាជាមួយ Ratchaburi FC រហូតដល់ថ្ងៃទី 31 ឧសភា ឆ្នាំ 2026 ទើបផុត ហេតុនេះអ្នកគាំទ្របាល់ទាត់ថៃព្រមទាំងសារពត៌មានធំៗថៃជាច្រើនសង្ឃឹមថាថានឹងបញ្ចុះបញ្ចូលកីឡាករវ័យ 21ឆ្នាំខាងលើ ឱ្យពិចារណាឡើងវិញនូវការសម្រេចចិត្តនេះ៕