* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក អ៊ុង កងយ៉ានិត ត្រូវបានCPL បង្ហាញថាលោកគឺជាគ្រូបង្គោលរបស់ក្លិប...
តាមរយៈការបង្ហោះនៅលើគេហទំព័ររបស់ Cambodian Premier League ទាក់ទងទៅនិងការបង្ហាញអំពីសញ្ជាតិ រួមជាមួយអាជ្ញាប័ណ្ណគ្រូបង្វឹករបស់ក្លិបបាល់ទាត់ទាំង១០នៃលីគកំពូលកម្ពុជាដូវកាលឆ្នាំ២០២៣-២០២៤ ដោយក្នុងនោះក៏លេចវត្តមានរបស់លោក អ៊ុង កងយ៉ានិតផងដែរ។
យ៉ាងណាមិញក្នុងការបង្ហាញរបស់ CPL លោក អ៊ុង កងយ៉ានិត គឺជាគ្រូបង្គោលដែលកាន់អាជ្ញាប័ណ្ណ AFC A Licence របស់ក្លិបបាល់ទាត់ ISI Dangkor Senchey ដែលបង្ករជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ព្រោះមួយរយៈមុនលោកទើបតែបានប្រកាសអំពីការចាកចេញពីសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗកន្លងទៅ។
គួរបន្ថែមផងដែលថាគ្រូបង្វឹកទាំង១០របស់ក្លិបនីមួយៗក្នុងលីគកំពូលកម្ពុជារដូវកាលនេះមានដូចជា៖
ទី១០ លោក សាប៊ូន វិនតា គឺជាគ្រូបង្គោលរបស់ក្លិបបាល់ទាត់ គីរីវង់សុខសែនជ័យ សញ្ជាតិខ្មែរកាន់អាជ្ញាប័ណ្ណ AFC A Licence។
ទី៩ លោក ឡុង រិទ្ធា គ្រូបង្វឹករបស់ក្លិបបាល់ទាត់ព្រៃវែង អែហ្វស៊ី សញ្ជាតិខ្មែរកាន់អាជ្ញាប័ណ្ណ AFC A Licence។
ទី៨ លោក អ៊ុង កងយ៉ានិត គ្រូបង្គោលរបស់ក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ សញ្ជាតិខ្មែរកាន់អាជ្ញាប័ណ្ណ AFC A Licence។
ទី៧ លោក ភា សុភាក្រ្តា គ្រូបង្គោលរបស់ក្លិបបាល់ទាត់ Tiffy Army Fc សញ្ជាតិខ្មែរកាន់អាជ្ញាប័ណ្ណ AFC A Licence។
ទី៦ លោក Teo Sin Choy Clement សញ្ជាតិសង្ហបុរី គ្រូបង្គោលរបស់ក្លិបបាល់ទាត់បឹងកេត កាន់អាជ្ញាប័ណ្ណ AFC Pro Licence។
ទី៥ លោក Jose Alves គ្រូបង្គោលរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ សញ្ជាតិប្រេស៊ីលកាន់អាជ្ញាប័ណ្ណ CBF A Licence។
ទី៤ លោក Heath Alistair គ្រូបង្គោលរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ សញ្ជាតិអង់គ្លេសកាន់អាជ្ញាប័ណ្ណ UEFA A Licence។
ទី៣ លោក Oleg Starynskyi សញ្ជាតិអ៊ុយក្រែន គ្រូបង្គោលរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន កាន់អាជ្ញាប័ណ្ណ UEFA A Licence។
ទី២ លោក Mcmenemy Simon គ្រូបង្គោលរបស់ក្លិបយក្សវិសាខា សញ្ជាតិអង់គ្លេសកាន់អាជ្ញាប័ណ្ណ UEFA Pro Licence។
ទី១ លោក Pep Munoz សញ្ជាតិអេស្ប៉ាញ គ្រូបង្វឹករបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាន់អាជ្ញាប័ណ្ណ UEFA Pro Licence៕