* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូបង្វឹក Ancelotti និយាយថា ៖ ខ្ញុំនឹងមិនចាកចេញពី Real រហូតដល់ខ្ញុំត្រូវបានបណ្តេញចេញ
Carlo Ancelotti បង្ហាញការពេញចិត្តរបស់គាត់ក្នុងការដឹកនាំ Real Madrid បន្ទាប់ពីបានឈ្នះពានរង្វាន់លើកទី 9 របស់គាត់ជាមួយ Real Madrid ។ យោងតាម Marca នៅពេលសួរអំពីអនាគត គ្រូបង្វឹកសញ្ជាតិ អ៊ីតាលី បានឆ្លើយយ៉ាងខ្លីថា "ខ្ញុំនឹងមិនចាកចេញពីទីនេះទេ រហូតដល់ក្លឹប បណ្ដេញខ្ញុំទៅចេញ "។

កន្លងមក ប្រភពជាច្រើនបាននិយាយថា គ្រូបង្វឹក Ancelotti នឹងដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលក្រោយរដូវកាល 2022/23។ ទោះយ៉ាងណា គ្រូបង្វឹក Real បានបដិសេធថា៖ "ដឹកនាំប្រេស៊ីល? ខ្ញុំមិនដឹងអំពីព័ត៌មាននេះទេ។ ខ្ញុំមិនខ្វល់ពីអ្វីដែលលេចចេញនៅក្នុងសារព័ត៌មានប្រេស៊ីលថ្មីៗនេះទេ ខ្ញុំជាគ្រូបង្វឹករបស់ Real និងកុងត្រាជាមួយក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2024"។

លោក Carlo Ancelotti កំពុងទន្ទឹងរង់ចាំពានរង្វាន់ជាបន្តបន្ទាប់ទៀតនៅរដូវកាលនេះ ខណៈដែល Real Madrid បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa del Rey ដោយកំពុងប្រជែងយកតំណែងពូលតារាង La Liga ហើយនឹងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ ។