* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ខ្សែប្រយុទ្ធវ័យក្មេងរបស់កម្ពុជាពីររូបនេះត្រូវបានគេរំពឹងថានិងធ្វើព្យុះភ្លៀងក្នុងព្រឹត្តិការណ៍ Sea Game….
ជាការពិតព្រឹត្តិការណ៍ Sea Game ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាន់តែខិតជិតមកដល់ពោលព្រឹត្តិការណ៍និងចាប់ផ្ដើមពីថ្ងៃទី៥ខែឧសភាឆ្នាំ២០២៣រហូតដល់ថ្ងៃទី១៧ខែឧសភាឆ្នាំដដែល។
យ៉ាងណាមិញក្នុងវិញ្ញាសារកីឡាករបាល់ទាត់ផ្នែកបុរសអាយុក្រោម២២ឆ្នាំកំពុងបន្តវឹកហាត់ឥតស្រាក់ស្រានដើម្បីបំពេញតួនាទីនាមជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ Sea Game លើកទី៣២នេះអោយបានល្អ ស្របពេលជាមួយគ្នានេះផងដែលកីឡាករ វ័យក្មេងរបស់កម្ពុជារួមមាន សៀង ចន្ធា និង កីឡាករលឹម ពិសុទ្ធ ត្រូវបានគេរំពឹងថានិងអាចបង្កព្យុះភ្លៀងខ្លាំងផ្ដល់អោយគូរប្រកួតព្រោះកាលពីពេលកន្លងទៅចន្ធា និង ពិសុទ្ធហាក់ធ្វើបានល្អមែនទែនក្នុងពានរង្វាន់ AFF Mitshubishi Electric Cup កាលពីពេលកន្លងទៅ។
ទោះបីជាយ៉ាងណាក៏ដោយកីឡាបាល់ទាត់គឺជាកីឡាដែលលេងដោយការសាមគ្គីជាក្រុមទើបអាចបង្កើតរឿងដ៏អស្ចារ្យលើទីលានបាន ស្របពេលដែលលោក Keisuke Honda កំពុងបង្កើនការវឹកហាត់ទាំងកម្លាំងទាំងសតិអារម្មណ៍រួមទាំងមានការប្រកួតកម្ដៅសាច់ដុំជាហូរហែលថែមទៀតផង៕