ខ្សែប្រយុទ្ធ Marcus Rashford ត្រូវបានដក៦ពិន្ទុលើប័ណ្ណបើកបរនិងពិន័យជាប្រាក់ចំនួន 574 ផោនព្រោះមូលហេតុមួយនេះ…

ជាការពិតកាលពីពេលកន្លងទៅប្រមាណ២ឆ្នាំមុន ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United Marcus Rashford បានបើកបររថយន្ត Mercedes G VRM ហួសល្បឿនកំណត់ ខណៈដែលនៅកណ្ដាលទីក្រុង Manchester អ្នកបញ្ជាយាន្តជំនិះត្រូវបើកបរក្នុងល្បឿន៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

យ៉ាងណាមិញក្នុងខែកុម្ភៈ២០២៣នេះសារពត៍មាន Daily Mail បានចុះផ្សាយថា ខ្សែប្រយុទ្ធកំពុងឡើងកូដ Rashford បានយល់ព្រមគ្រប់បែបយ៉ាងទាំងការពិន័យជាសាច់ប្រាក់ 574ផោន និងដក៦ពិន្ទុលើប័ណ្ណបើកបររបស់គេ ទោះរឿងនោះកន្លងទៅពីរឆ្នាំហើយក៏ដោយ។

គួរបន្ថែមផងដែលថារថយន្តសេរីទំនើប Mercedes G VRM របស់គេដែលមានតម្លៃជាង៦៧០ ០០០ផោន ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះបានលក់ចេញកាលពីពេលថ្មីៗនេះទេ ពោលបានលក់ចេញក្នុងខែមករាឆ្នាំ២០២៣៕