Mane អាចនឹងអត់បានលេង World Cup

ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Sadio Mane ត្រូវបានប្តូរចេញដោយបញ្ហារបួសនៅនាទីទី20 នៃការប្រកួតរបស់ Bayern Munich ទល់នឹង Bremen កាលពីយប់មិញ។

Sadio Mane suffers World Cup injury scare, subbed after 21 minutes of  Bayern Munich's match against Werder Bremen - Eurosport

គ្រូបង្វឹក Bayern លោក Julien Nagelsmann បាននិយាយថា៖ " Mane បានបង្ហាញអាការ:មិនស្រួល បន្ទាប់មកគេអង្គុយនៅលើទីលានទាំងឈឺចាប់។ ក្រុមគ្រូពេទ្យបានចូលទៅពិនិត្យមុននឹងសម្រាច់ថាប្តូររូបគេចេញ។
លោកបានបន្តថា៖ "រូបគេមានបញ្ហាជង្គង់ខាងស្តាំ ដែលតែងតែធ្វើឱ្យគេមានអារម្មណ៍ថាមិនស្រួល។ គេត្រូវតែថតកាំរស្មីអ៊ិចដើម្បីរកមើលថាតើមានអ្វីអាក្រក់ឬអត់ ពីព្រោះផ្នែកនេះងាយនឹងរបួសខ្លាំង។ ហើយយើងទាំងអស់គ្នាសង្ឃឹមថាវានឹងគ្មានអ្វីធ្ងន់ធ្ងរ"។
 


 

ការរបួសរបស់ខ្សែប្រយុទ្ធវ័យ30 ឆ្នាំនេះ គឺជាការព្រួយបារម្ភសម្រាប់ជម្រើសជាតិសេណេហ្គាល់ ខណៈដែល
ការប្រកួត World Cup Qatar 2022 នឹងមកដល់នៅ១១ថ្ងៃទៀត។