* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Pep និយាយថា ច្បាប់បន្ថែមម៉ោងថ្មី ប្រហែលជាត្រូវលេងរហូតដល់ព្រឹក...
គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានសារភាពថាគាត់នៅតែមិនយល់អំពីច្បាប់ម៉ោងរបួសថ្មី។ ហើយមើលឃើញថា វាអាចនឹងធ្វើឱ្យហ្គេមអូសបន្លាយ និងមានបន្ទុកខ្លាំងដល់អ្នកលេង។

ថ្មីៗនេះក្រុមេឃខៀវបានចាញ់ក្រុម Arsenal ក្នុងការប្រកួត Community Shield ។ ជាមួយនឹងការនាំមុខមុន 1-0 ប៉ុន្តែបានមកតាមស្មើនៅក្នុងម៉ោងបន្ថែម មុននឹងចាញ់ការទាត់បាល់១១ម៉ែត្រកាត់សេចក្ដី ។

ក្នុងការប្រកួតនេះ អាជ្ញាកណ្តាលបានបន្ថែមម៉ោង រហូតដល់ទៅ ៨ នាទី ហើយបន្ថែម២នាទី សម្រាប់ការប៉ះទង្គិចគ្នាក្នុងម៉ោងបន្ថម ទើបអោយ Arsenal មានឳកាសតាមបានស្មើរ ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានទទួលស្គាល់ថា វានឹងត្រូវចំណាយពេលមួយរយៈដើម្បីកែតម្រូវច្បាប់ថ្មីនេះ។