Sancho បានឆ្លើយតបទៅកាន់Ten Hagដែលបាននិយាយថា...

ខ្សែបម្រើ Jadon Sanso របស់ក្រុម Manchester United បានឆ្លើយតបទៅនឹងការអះអាងរបស់ Eric Ten Hag ដែលថាគាត់មិនមានឈ្មោះក្នុងការប្រកួតក្រៅដីទល់នឹងក្រុម Arsenal ដោយសារតែការហ្វឹកហាត់របស់គាត់មិនសូវបានល្អ ។

ខ្សែបម្រើវ័យ 23 ឆ្នាំរូបនេះមិនមានឈ្មោះក្នុងក្រុមបិសាចក្រហមដែលបានចាញ់ក្រុមកាំភ្លើងធំ 1-3 ទេ ដោយអ្នកចាត់ការសញ្ជាតិហូឡង់ចាត់ទុកថាគត់មិនបានប្រឹងប្រែងក្នុងការហ្វឹកហាត់ ។

ភ្លាមៗ Sancho បង្ហោះនៅលើ X (Twitter) “ សូមកុំជឿអ្វីដែលអ្នកបានអាន! ខ្ញុំនឹងមិនអោយអ្នកដ៏ទៃនិយាយអ្វីដែលមិនពិតនោះទេ។ ពេញមួយសប្តាហ៍នេះ ខ្ញុំហាត់បានល្អ ខ្ញុំជឿថាមានហេតុផលផ្សេងទៀតដែលខ្ញុំមិនមានឈ្មោះ វាមិនយុត្តិធម៌ទេ !” ។