* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
មិនទាន់បានបង្ហាញខ្លួនអោយក្លឹបថ្មីផង ចន្ធា បំបែកកំណត់ត្រាមួយនេះបាត់...
បន្ទាប់ពីការធ្វើតេស្ថសុខភាពជោគជ័យជាស្ថាពរ ការចុះកិច្ចសិន្យាក្នុងលក្ខខណ្ឌខ្ចីរបស់ សៀង ចន្ធា និងក្លឹបបាល់ទាត់ Al Shahaniya ក៏ដំណើរការយ៉ាងរលូន ដែលនេះបានបង្ហាញថាគ្រាប់ពេជ្រវ័យក្មេងរបស់កម្ពុជា បានបំបែកកំណត់ត្រាមួយរបស់ក្លឹបក្នុងលីគទី២កាតាបាត់ទៅហើយ។
យ៉ាងណាមិញកំណត់ត្រាដែល ចន្ធា បានបំបែកនោះគឺ ការនាំចូលកូតាកីឡាករអាស៊ានជាលើកដំបូងរបស់ក្លឹបចាប់តាំងពីការបង្កើតក្រុមឡើងក្នុងឆ្នាំ១៩៥១ មក ហេតុនេះតារាឆ្នើមវ័យក្មេងរបស់កម្ពុជា សៀង ចន្ធា អាចជាអ្នកត្រួសត្រាយផ្លូវអោយកីឡាករអាស៊ានផ្សេងទៀតទៅប្រកបអាជីពនៅប្រទេសកាតាក៏ថាបាន។
គួរបន្ថែមបន្ថែមផងដែលក្លឹបថ្មីរបស់ ចន្ធា Al Shahaniya Sc គឺជាក្រុមរបស់ប្រទេសកាតាដំបូងគេដែលនាំចូលកីឡាករបរទេសមករួមក្រុម ហើយក៏ជាក្លឹបបាល់ទាត់ដំបូងគេដែលធ្លាប់ធ្វើការប្រកួតជាក្លឹបក្រៅប្រទេស ជាក់ស្ដែងពេលនេះក្លឹបបាល់ទាត់ Al Shahaniya
បានធ្វើដំណើរទៅបោះជុំរុំហ្វឹកហាត់នាប្រទេសទួរគីរយៈពេល២០ថ្ងៃដើម្បីជាកិច្ចត្រៀមខ្លួនសម្រាប់រដូវកាលថ្មីនៃលីគលំដាប់ទី២របស់កាតា៕