គ្រូបង្វឹករបស់ហុងកុងនិងគ្រូបង្គោលរបស់កម្ពុជាមានទស្សនៈស្រដៀងគ្នាទាក់ទងរឿង...

ជាការពិតរឿងរ៉ាវដែលបណ្ដាលអោយមានការវែកញែកឥតឈប់ឈរក្នុងពិភពបាល់ទាត់ គឺរឿងដែលផ្ដល់សញ្ជាតិអោយកីឡាករបរទេសឬជ្រើសរើសកីឡាករដែលទទួលបានសញ្ជាតិមកជួយក្រុមជម្រើសជាតិរបស់ខ្លួន។

យ៉ាងណាមិញក្នុងរឿងនេះលោក Felix Dalmas ដែលជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជានិងលោក Jorn Anderson គ្រូបង្វឹករបស់ក្រុមជម្រើសជាតិហុងកុងហាក់បង្ហាញការគិតស្រដៀងគ្នា
 
ពោលគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាលោក Felix Dalmas បានលើកឡើងថា “ កម្ពុជាបើកទ្វារជានិច្ច សម្រាប់កីឡាករកូនកាត់ឬកីឡាករចូលសញ្ជាតិដែលចង់លេងអោយក្រុមជម្រើសជាតិកម្ពុជានាថ្ងៃអនាគត ”។ 

ដោយឡែកគ្រូបង្គោលរបស់ក្រុមជម្រើសជាតិហុងកុងលោក Jorn Anderson វិញបានលើកឡើងថា “ ការនាំយកកីឡាករចូលសញ្ជាតិជារឿងធម្មតាទៅហើយក្នុងតំបន់អាស៊ី ព្រោះកន្លងមកមានប្រទេសច្រើនបានធ្វើរឿងនេះ ទោះយ៉ាងដូចជា ឥណ្ឌា ថៃ ហ្វីលីពីន និងម៉ាឡេស៊ីជាដើម " ។

គួរបន្ថែមផងដែលថាទស្សនៈរបស់គ្រូបង្គោលទាំងពីរខាងលើបង្ហាញអោយឃើញថា ការនាំចូលកីឡាករចូលសញ្ជាតិឬកីឡាករកូនកាត់មកជួយក្រុមជម្រើសជាតមិនមែនជារឿងឬអាក្រក់នោះទេ ព្រោះទាំងតំបន់អាស៊ីនិងអឺរ៉ុបសុទ្ធសឹងតែបានអនុវត្តទៅលើរឿងមួយនេះស្ទើរតែគ្រប់ប្រទេសទៅហើយ៕