អតីតកីឡាកររបស់ក្លឹបបាល់ទាត់ Inter Miami លោក Lahoud ថាអោយ Ronaldo ចំៗរឿង...

បងប្អូនប្រិយមិត្តអ្នកស្នេហាវ័យកីឡាបាល់ទាត់ជាតិនិងអន្តរជាតិប្រហែលជាចាំច្បាស់ ទាក់ទងទៅនិងរឿងរ៉ាវដែល Cristiano Ronaldo បាននិយាយថា “ យ៉ាងយូមួយឆ្នាំ១លីគបាល់ទាត់អារ៉ាប៊ីសាអូឌីត អាចនឹងល្អប្រសើរជាងលីគរបស់តួកគី និងលីគហូឡង់ ” 

ពាក្យពេជន៍នៃការលើកឡើងរបស់ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិព័រទុយហ្គាលខាងលើនេះ បង្ករជាប្រធានបទដ៏គួរអោយអស់សំណើចមួយសម្រាប់វាគ្មិនល្បីៗធ្វើការវែកញែកក្នុងបណ្ដាញសង្គមនាៗ។

យ៉ាងណាមិញទាក់ទងទៅនិងការលើកឡើងរបស់ Cristiano Ronaldo ខាងលើនេះ អតីតកីឡាករដែលធ្លាប់ប្រឡូកក្នុងក្របខណ្ឌ Major League Soccer ជាច្រើនឆ្នាំលោក Michael Lahoud 

បានសម្ដែងការហួសចិត្តនិងនិយាយទៅកាន់ Cristiano Ronaldo ចំៗបែបនេះថា “ Ronaldo ប្រហែលជាប្រើប្រាស់ស៊ីហ្សា ( SISHA ) ច្រើនពេកហើយទើបអាចនិយាយរឿងនេះចេញ ពិតណាស់វាជារឿងដែលគួរអោយអស់សំណើចដែលគាត់ហ៊ានអះអាងថា ត្រឹមមួយឆ្នាំទៀត លីគបាល់ទាត់អារ៉ាប៊ីសាអូឌីត អាចល្អជាងលីគកំពូលហូឡង់ និងតួកគី ”។

គួរបន្ថែមផងដែលថាលោក 𝗠𝗶𝗰𝗵𝗮𝗲𝗹 𝗟𝗮𝗵𝗼𝘂𝗱 គឺជាអតីតកីឡាករមួយរូបដែលប្រឡូកក្នុងលីគបាល់ទាត់របស់សហរដ្ឋអាមេរិកស្ទើរមួយជីវិតក្នុងនាមជាកីឡាករ
 
ហើយលោកក៏ធ្លាប់ជាកីឡាកររបស់ក្លឹបធំៗមួយចំនួនដូចជា Philadelphia, Inter Miami, Cincinnati, និងចុងក្រោយគាត់ក៏សម្រេចចូលនិវត្តន៍ពីបាល់ទាត់ក្នុងឆ្នាំ២០១៩ជាមួយនិងក្លឹប San Antonio FC របស់អាមេរិកផងដែរ៕