* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ចង់ប្រមូលទាំងអស់តែម្ដង ! Inter Miami បើកការចរចាជាមួយ Ramos នឹង Alba
SPORT ដែលជាប្រព័ន្ធផ្សព្វផ្សាយកីឡាបរទេសដ៏ល្បីល្បាញបានរាយការណ៍ថាក្លឹប Inter Miami ដែលជាក្រុមដ៏ល្បីល្បាញក្នុង Major League Soccer បានបើកការពិភាក្សាជាមួយ Sergio Ramos អតីតខ្សែការពារជម្រើសជាតិអេស្ប៉ាញ។
ខ្សែការពារវ័យ 37 ឆ្នាំរូបនេះបានបញ្ចប់កិច្ចសន្យាជាមួយ Paris Saint-Germain បន្ទាប់ពីបញ្ចប់រដូវកាលមុន។ ជាមួយនឹងព័ត៌មានថាក្រុមល្បីរបស់លីគអាមេរិកកំពុងបើកការចរចាដើម្បីនាំយកអតីតខ្សែការពារដ៏កាចសាហាវមកពង្រឹងក្រុម។
ក៏មានរបាយការណ៍ផងដែរថា ខ្សែការពារសញ្ជាតិអេស្ប៉ាញ Jordi Alba ដែលផុតកុងត្រាជាមួយ Barcelona ក៏បានចាប់អារម្មណ៍លើក្លឹប Inter Miami ផងដែរ ជាមួយនឹងការចរចារបានដំណើរការរួចរាល់ហើយ ហើយទំនងជាត្រូវបានបញ្ចប់ទាំងស្រុង។
គូររំលឹកផងដែរថា Inter Miami ទើបតែបានចុះហត្ថលេខាលើ Lionel Messi និង Sergio Busquets មកចូលរួមជាមួយក្លឹបក្នុងពេលថ្មីៗនេះផងដែរ ។