ខ្សែបម្រើសញ្ជាតិថៃ Chanathip Songkrasin តាំងចិត្តបែបនេះមុនពេលបើករដូវកាលថ្មីក្នុងក្របខណ្ឌ J.League…

កីឡាករខ្សែបម្រើជម្រើសជាតិថៃ Chanathip Songkrasin អាចរាប់បានថាជាកីឡាករសញ្ញាតិថៃដែលជោគជ័យមួយរូបក្នុងក្របខណ្ឌលីកកំពូលរបស់ប្រទេសរបស់ជប៉ុន។ ទោះបីជាក្នុងរដូវកាលឆ្នាំ២០២២កន្លងទៅរូបគេមិនសូវជាជួយក្រុមបានច្រើន ព្រោះមានបញ្ហារបួសជាហូហែរក៏ដោយ ខ្សែបម្រើវ័យ២៩ឆ្នាំខាងលើនេះមានការតាំងចិត្តកាន់តែខ្លាំងទ្វេដងមុនពេលរដូវកាលថ្មីចូលមកដល់។

យ៉ាងណាមិញមុនពេលរដូវកាលថ្មីឆ្នាំ២០២៣ចាប់ផ្ដើមដំណើរការឡើងវិញ ខ្សែបម្រើរបស់ក្លិបបាល់ទាត់ Kawasaki Frontale រូបនេះបានផ្ដល់បទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា “ ឆ្នាំមុនគឺជារដូវកាលដែលជូចត់មិនដូចការរំពឹងទុករបស់ខ្ញុំទាល់តែសោះ ដោយឡែកសម្រាប់រដូវកាលឆ្នាំ២០២៣ខាងមុននេះវិញ ខ្ញុំនិងផ្តោតលើការស៊ុតបញ្ចូលទី  ហើយខ្ញុំគិតថាគោលដៅដ៏សំខាន់មួយនេះ ខ្ញុំគឺត្រូវយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ជាមួយក្រុមជារៀងរាល់ថ្ងៃទោះខ្ញុំទើបជាពីរបួសក៏ដោយ ” ។

គួរបន្ថែមផងដែលថាកាលពីពេលកន្លងទៅ chanathip songkrasin តែងតែរកគ្រាប់បាល់បានជារើយៗផងដែលទាំងក្នុងក្រុមជម្រើសជាតិថៃនិងក្លិបបាល់ទាត់ Kawasaki Frontale ដែលជាក្លិបអាណាព្យាបាលរបស់គេបច្ចុប្បន្ន៕