* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូអាហ្សង់ទីនលោក Scaloni នៅតែជឿជាក់ថា Messi អាចលេងដល់ World Cup 2026 បាន...
Lionel Scaloni គ្រូបង្វឹកក្មេងដែលបានដឹកនាំអាហ្សង់ទីនអោយឈ្នះពានរង្វាន់ World Cup ឆ្នាំ 2022 នោះ នៅតែមានជំនឿជឿជាក់យ៉ាងមុតមាំថា Lionel Messi នៅតែអាចលេងនៅក្នុងព្រឹត្តិការណ៏ FIFA World Cup 2026 បាន ប៉ុន្តែអ្វីៗជាច្រើនអាស្រ័យលើ Messi ខ្លួនឯង។
សម្រាប់ Messi បាននិយាយមុនការប្រកួត World Cup ឆ្នាំ 2022 ថាការប្រកួតនៅកាតានឹងក្លាយជាការប្រកួតចុងក្រោយរបស់គាត់នៅក្នុងព្រឹត្តិការណ៏ FIFA World Cup ប៉ុន្តែគ្រូបង្វឹកក្មេងលោក Lionel Scaloni និងអ្នកផ្សេងទៀតបាននិយាយថាកីឡាករដូចជា Messi នៅតែអាចលេងក្នុងព្រឹត្តិការណ៏ FIFA World Cup ឆ្នាំ 2026បាន ទោះបីជាគាត់មានអាយុ 39 ឆ្នាំក៏ដោយ។
លោក Lionel Scaloni បាននិយាយថា៖ “ខ្ញុំគិតថា Messi អាចលេងក្នុងព្រឹត្តិការណ៏ FIFA World Cup ខាងមុខបាន ជាទូទៅវាអាស្រ័យលើអ្វីដែលគាត់ចង់បាន។ រួមទាំងថាតើគាត់មានអារម្មណ៍ល្អឬអត់។ ក្រុមជម្រើសជាតិស្វាមគមន៏គាត់ជានិច្ច។ ប៉ុន្តែឥឡូវគាត់សប្បាយចិត្តលេងនៅលើទីលាន។ ហើយវានឹងល្អណាស់សម្រាប់យើង [ប្រសិនបើ Messi លេងនៅ World Cup 2026]”។