* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ខ្សែការពារអង់គ្លេស Kieran Trippier បន្តកុងត្រាថ្មីជាមួយក្លិប Newcastle រហូតដល់ឆ្នាំ 2025
ក្លិប Newcastle ដែលជាក្រុមដ៏ល្បីនៅក្របខណ្ឌ Premier League បានប្រកាសបន្តកុងត្រាថ្មីជាមួយខ្សែការពារសញ្ជាតិអង់គ្លេស គឺកីឡាករ Kieran Trippier រហូតដល់ឆ្នាំ 2025 រួចរាល់ហើយ។
ខ្សែការពារស្តាំរសញ្ជាតិអង់គ្លេសរូបនេះ បង្ហាញទម្រង់លេងដ៏អស្ចារ្យក្នុងរដូវកាលនេះ តាមរយៈការស៊ុតបាល់បញ្ចូលទី ៦គ្រាប់ និងរួមចំណែកជួយឱ្យក្រុមឈរនៅលេខរៀងទី៣ក្នុងតារាងពិន្ទុ ហើយអាចមានឱកាសលេងនៅក្នុងពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយ។
ក្រោយបន្តកុងត្រាថ្មី Kieran Trippier បាននិយាយថា ៖ “ខ្ញុំរីករាយណាស់ក្នុងការបន្តកុងត្រារបស់ខ្ញុំជាមួយក្រុម។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះគ្រូបង្វឹក ម្ចាស់ក្លឹប អ្នកគាំទ្រ និងមិត្តរួមក្រុម”។
កីឡាករវ័យ ៣២ឆ្នាំរូបនេះបានបន្ថែមទៀតថា ៖ “ពេលខ្ញុំមកទីនេះជាលើកដំបូង គ្រប់គ្នាធ្វើឱ្យខ្ញុំមានអារម្មណ៍ស្វាគមន៍។ ខ្ញុំចង់ជួយក្លឹបឱ្យសម្រេចបាននូវគោលដៅដ៏អស្ចារ្យ។ វាជាពេលវេលាដ៏អស្ចារ្យសម្រាប់កីឡាករនៅក្លឹប។ ហើយគ្មានកន្លែងណាដែលខ្ញុំចង់នៅជាងនេះទេ”។