* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Mbappé សរសេរបែបនេះនៅលើ Instagram ទៅកាន់ Messi ក្នុងថ្ងៃកំណើត
ខ្សែប្រយុទ្ធ Kylian Mbappeមានឱកាសលេងជាមួយកំពូលកីឡាករបាល់ទាត់ Lionel Messi រយ:ពេលពីររដូវកាលនៅនៅក្លឹប Paris Saint-Germain។
Messiបានសម្រេចចិត្តចាកចេញពីក្លឹបនៅបារាំងមួយនេះ ហើយពេលវេលារបស់ពួកគេចាប់ដៃប្រយុទ្ធជាមួយគ្នាបានដល់ទីបញ្ចប់ ក្រោយតារាបាល់ទាត់អាហ្សង់ទីនបានផ្ទេរទៅកាន់ Inter Miami នៅរដូវក្តៅនេះ។

ឥឡូវនេះ Messi មានអាយុ 36 ឆ្នាំហើយ គាត់ត្រូវបានចាត់ទុកថាជាកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេលវេលា។
ទោះបីជាកាលពី World Cup នៅប្រទេសកាតាកាលពីឆ្នាំមុនក្រុមជម្រើសជាតិអាហ្សង់ទីនបានយកឈ្នះលើក្រុមមាន់គកបារាំងរបស់ Mbappe ក្នុងវគ្គផ្តាច់ព្រ័ត្រក៏ដោយ ក៏កីឡាករវ័យ 24 ឆ្នាំរូបនេះពោរពេញដោយការគោរពចំពោះម្ចាស់ពាន រង្វាន់ Ballon d’Or ប្រាំពីរសម័យកាល។

Kylian Mbappe សរសេរសារជូនពរនិងសម្តែងការដឹងគុណថ្ងៃខួបកំណើតលើបណ្តាញសង្គមថា៖
“សូមជូនពរឱ្យក្លាយជាថ្ងៃល្អបំផុតជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក។ អរគុណសម្រាប់រយៈពេលពីរឆ្នាំរួមគ្នានៅទីក្រុងប៉ារីស ខ្ញុំបានរៀនសូត្រច្រើនពីអ្នកក្នុងនាមជាកីឡាករ ដៃគូ គូប្រកួត និងមនុស្សម្នាក់។ សម្រាប់រឿងនោះតែមួយ ខ្ញុំសូមអរគុណ។ សូមសំណាងល្អក្នុងការផ្សងព្រេងថ្មីរបស់អ្នក”៕