* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូបង្វឹក U22 ឥណ្ឌូណេស៊ី៖ គឺថៃដែលបានផ្ដួចផ្ដើមការ…
លោក Indra Sjafri គ្រូបង្វឹក U22 ឥណ្ឌូណេស៊ី មានការខកចិត្តជាខ្លាំង នៅពេលដែល ក្រុមជំនួយការ នឹងកូនក្រុមរបស់លោក ប៉ះទង្គិចគ្នាជាមួយ កីឡាករថៃ និងក្រុមការងារ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ SEA Games លើកទី៣២ កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ។
គ្រូបង្វឹក Indra Sjafri បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជ័យជម្នះ 5-2 លើក្រុម U22 ថៃ“វាមិនរៀងដែលមិនត្រូវធ្វើក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រស៊ីហ្គេម និងការប្រកួតបាល់ទាត់ណាមួយឡើយ។ ខ្ញុំឃើញរឿនេះផ្តើមចេញពីសកម្មភាពរបស់សមាជិក U22 ថៃ។ នៅពេលដែលពួកគេតាមស្មើក្នុងលទ្ធផល 2-2 ក្រុមការងារ និកីឡាករមួយចំនួនបានរត់ទៅកាន់កៅអីរបស់ឥណ្ឌូនេស៊ីដើម្បីអបអរ។ នោះបានចាប់ផ្តើមអំពើរហិង្សានៅចុងបញ្ចប់នៃវគ្គផ្តាច់ព្រ័ត្រ" ។
លោកបានបន្តថា៖ «បន្ទាប់មក U22 ឥណ្ឌូណេស៊ីបាននាំមុខក្នុងលទ្ធផល ៣-២ សមាជិកក្រុមរបស់ខ្ញុំមួយចំនួនបានរត់ទៅតំបន់បច្ចេកទេសថៃដើម្បីធ្វើដូចគ្នា។ នោះជាអាកប្បកិរិយាមិនអាចទទួលយកបាន ខ្ញុំនឹងមិនអត់ទោសសមាជិកណាដែលធ្វើបែបនេះទេ»។

នៅពហុកីឡដ្ឋានជាតិអូឡាំពិក U22 ឥណ្ឌូណេស៊ីបានយកឈ្នះថៃក្នុងការប្រកួតកីឡាបាល់ទាត់បុរសស៊ីហ្គេមលើកទី៣២ វគ្គផ្តាច់ព្រ័ត្រ ដោយហេតុនេះឈ្នះមេដាយមាសស៊ីហ្គេមក្រោយខកខានរយៈពេល៣២ឆ្នាំ។ នៅពីក្រោយការទទួលបានជើងឯករបស់ឥណ្ឌូណេស៊ីជារូបភាពដ៏អាក្រក់ដែលទាំងក្រុមនេះ និងគូប្រកួតថៃបន្សល់ទុក។ នៅពេលដែលការប្រកួតឈានចូលដល់នាទីទី 90 U22 ឥណ្ឌូណេស៊ី ខកខានការអបរអរជ័យជំនះ ដោយត្រូវបានថៃតាមស្មើ និងបង្ករឿង។

និយាយអំពីស្ថានភាពខកខាននៃការអបរអរជ័យជំនះ គ្រូបង្វឹក Sjafri បាននិយាយថា “ខ្ញុំបានឃើញអាជ្ញាកណ្តាលបន្ថែមម៉ោងបន្ថែម 9 នាទី ខ្ញុំបានរង់ចាំរហូតដល់ចុងបញ្ចប់នៃពេលវេលានោះដើម្បីអបអរ ប៉ុន្តែសម្រាប់ហេតុផលមួយចំនួនការប្រកួតមាន 2 នាទីទៀត។ ដូច្នេះម៉ោងរបួសក្នុងការប្រកួតនេះមានដល់ទៅ១១នាទី។
ទីបំផុតគ្រូបង្វឹក Sjafri សប្បាយចិត្តពេលឈ្នះមេដាយមាសជាមួយក្រុមឥណ្ឌូណេស៊ីជាលើកទី២នៅភ្នំពេញ ក្រោយឈ្នះជើងឯក U22 អាស៊ីអាគ្នេយ៍ឆ្នាំ 2019។លោកបានថ្លែងអំណរគុណដល់កីឡាករ និងក្រុមទាំងមួលក្នុងការប្រកួតជើងឯកជាតិ ដែលបានបញ្ចេញកម្លាំងកាយចិត្តទើប U22 ឥណ្ឌូណេស៊ីធ្វើបានល្អបំផុត ។