Al Ittihad បានចុះហត្ថលេខាលើកីឡាករសញ្ជាតិ​បារាំង ក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំ 

ក្រុម​ដ៏​ល្បី​ក្នុង​លីគ​អារ៉ាប៊ីសាអូឌីត​ Al Ittihad បានចុះ​កិច្ចសន្យារួចរាល់ក្នុងការនាំយក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ Karim Benzema បារាំង​ចូល​រួម​ក្រុមសម្រាប់ប្រកួតប្រជែងនៅរដូវកាលថ្មីនេះ​ ។ 

កីឡាករវ័យ 34 ឆ្នាំបានចាកចេញពីក្លឹប Real Madrid នៅចុងបញ្ចប់នៃរដូវកាលមុន បន្ទាប់ពីរចំណាយពេល 14 ឆ្នាំនៅក្លឹបអេស្ប៉ាញ មុនពេលសម្រេចចិត្តផ្លាស់ទៅការប្រកួតប្រជែងថ្មីនៅលីគមជ្ឈិមបូព៌ាក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំ។

Benzema បាននិយាយថា “នេះគឺជាលីគដ៏ល្អមួយដែលមានកីឡាករល្អដូចជា Cristiano Ronaldo នៅទីនេះ។ គាត់បង្ហាញថា អារ៉ាប៊ីសាអូឌីត កំពុងចាប់ផ្តើមឡើងឋានៈរបស់ខ្លួនហើយខ្ញុំមកទីនេះដើម្បីឈ្នះដូចខ្ញុំនៅអឺរ៉ុបដែរ” ។

គួរបញ្ចាក់ផងដែរ Benzema បង្ហាញខ្លួនបាន 648 ប្រកួតអោយ Real Madrid ដោយស៊ុតបញ្ចូលទីបាន 354 គ្រាប់ ស្ថិតនៅលំដាប់ទីពីរបន្ទាប់ពី Cristiano Ronaldo ។