* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ខ្សែបម្រើវ័យ២២ឆ្នាំ Gabriel Menino របស់ក្លិប Palmeiras គិតថាគាត់អាចនឹងលាចាកលោកនេះ បន្ទាប់ពីធ្វើរបបអាហារតាមកីឡាករឆ្នើម Cristiano Ronaldo
ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំ Cristiano Ronaldo របស់ក្លិប Al Nasser ត្រូវបានគេស្គាល់ថាជាមនុស្សម្នាក់ដែលពូកែក្នុងការថែទាំសុខភាពរបស់គាត់ ទាំងនៅក្នុងលក្ខខណ្ឌនៃការធ្វើលំហាត់ប្រាណ និងការបរិភោគ រហូតដល់មានកីឡាករជាច្រើន រួមទាំងអ្នកគាំទ្របាល់ទាត់ជំនាន់ថ្មីព្យាយាមធ្វើតាមគាត់ ។ យ៉ាងណាមិញ លទ្ធផលប្រហែលមិនល្អដូច Ronaldo ទេ ដោយសារតែកីឡាកររូបនេះបាន អនុវត្តតាមការណែនាំទាំងនេះយ៉ាងតឹងរ៉ឹងអស់រយៈពេលជាយូររហូតដល់រាងកាយសម្របខ្លួនដូចសព្វថ្ងៃនេះ។
ជាក់ស្តែងខ្សែបម្រើវ័យ២២ឆ្នាំ Gabriel Menino របស់ក្លិប Palmeiras បានបង្ហាញពីរបៀបដែលគាត់បានសាកល្បងធ្វើរបបអាហារតាម Cristiano Ronaldo ដែលធ្វើឱ្យគាត់អស់កម្លាំងនៅលើទីលានប្រកួត។
Gabriel Menino និយាយថា៖ "ទម្ងន់របស់ខ្ញុំគឺស្ថិតនៅក្នុងទម្ងន់ស្តង់ដារ ប៉ុន្តែខ្ញុំចង់ផ្លាស់ប្តូរ ។ ខ្ញុំបាននិយាយទៅកាន់ Mirtes (Stancanelli) ដែលជាអ្នកជំនាញអាហារូបត្ថម្ភរបស់ Palmeiras ហើយបានសុំឱ្យនាងធ្វើរបបអាហារតាម Cristiano Ronaldo ។ របបអាហារគឺបែបនេះ អាហារពេលព្រឹកគឺស៊ុត និងអាហារបំប៉ន។ ហើយមុនពេលហាត់ប្រាណវាជាអាហារបំប៉នម្តងទៀត អាហារថ្ងៃត្រង់អាចត្រី និងសាឡាដ ហើយបន្ទាប់មកអាហារពេលល្ងាចវាអាចត្រីនិងសាឡាត់ម្តងទៀត។ ហើយពេលមុនចូលគេង ជាអាហារបំប៉នមួយមុខទៀត នោះហើយជាអាហារទាំងអស់នោះ”។
គាត់បានបន្ថែមទៀតថា ៖ "នៅពេលខ្ញុំចាប់ផ្តើមឡើងកំដៅ វាដូចជាខ្ញុំមិនអាចរត់បានទៀតទេ។ ខ្ញុំគិតថាខ្ញុំនឹងស្លាប់ត្រឹមរយៈពេល ៥នាទី ក្នុងការប្រកួត ខ្ញុំមិនអាចរត់បានទៀតទេ។ ខ្ញុំត្រូវប្តូរចេញ។ អ្នកអាហារូបត្ថម្ភបានមើលពីខាងលើ ហើយឃើញថាខ្ញុំមិនសុខស្រួលទេ។ ដូច្នេះហើយនាងបានប្រាប់អ្នកគ្រូពេទ្យឲ្យផ្តល់ជែល និងIsotonicមកឲ្យខ្ញុំ”។