Jose ទំនងជាចាកចេញពី Roma ក្រោយចាញ់វគ្គផ្តាច់ព្រ័ត្រ Europa League

បន្ទាប់ពីការចាញ់វគ្គផ្តាច់ព្រ័ត្រ Europa League ក្រោមស្នាដៃក្រុម Sevilla លោក Jose Mourinho ទំនងជាចាកចេញពី AS Roma។ ក្រុម Roma បាននាំមុខមុនតាមរយៈកីឡាករ Paulo Dybala ក្នុងតង់ទី 1 នៅថ្ងៃនេះ ប៉ុន្តែគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Gianluca Mancini បានធ្វើឱ្យ Sevilla ស្មើក្នុងតង់ទីពីរ។ នៅពេលដែលការប្រកួតបានឈានដល់វគ្គទាត់បាល់ដប់មួយម៉ែត្រកាត់សេចក្តីកីឡាករ Roger Ibanez និង Gianluca Mancini ធ្វើមិនបានសម្រេចនាំឲ្យ Sevilla ឈ្នះពានរង្វាន់ Europa League ជាលើកទីប្រាំពីរក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

Jose Mourinho មានការរំជួលចិត្តជាខ្លាំង នេះជាលើកដំបូងហើយសម្រាប់គាត់ដែលមិនឈ្នះនៅវគ្គផ្តាចព្រ័ត្រពានអឺរ៉ុប។ បន្ទាប់ពីការប្រកួតចប់គាត់បាននិយាយទៅកាន់ Sky Italia ទាក់ទងអំពីអនាគតរបស់ខ្លួនផងដែរ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបាននិយាយថា៖ “ខ្ញុំនឹងទៅវិស្សមកាលនៅថ្ងៃច័ន្ទ ប្រសិនបើយើងមានពេលនិយាយមុនថ្ងៃច័ន្ទ យើងនឹងសម្រេចចិត្ត បើមិនដូច្នេះទេ យើងនឹងធ្វើវានៅពេលក្រោយ។ ខ្ញុំត្រូវតែតស៊ូដើម្បីអ្នកទាំងនេះ ខ្ញុំមិនអាចនិយាយដោយចេតនាថាខ្ញុំនៅឡើយ។

គាត់បន្ថែមទៀតថា៖ «ខ្ញុំជាមនុស្សមានចិត្តរឹងមាំ។ ខ្ញុំបានប្រាប់ម្ចាស់ក្លឹបថា បើមានណាក្លឹបណាមួយទាក់ទងមកខ្ញុំ ពួកគេនឹងដឹងមុនគេ។ កាលពីខែធ្នូ ខ្ញុំបាននិយាយទៅកាន់ក្លឹប ដោយសារតែខ្ញុំមានស្ថានភាពទាក់ទងនឹងកៅអីរបស់ជម្រើសជាតិព័រទុយហ្គាល់។ ខ្ញុំមិនបាននិយាយពីវាតាំងពីពេលនោះមក។ ដោយសារតែមិនមានទំនាក់ទំនងទៀតទេ។ ខ្ញុំនៅមានកុងត្រាមួយឆ្នាំទៀតជាមួយ Roma នេះជាការពិត»។