* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករជម្រើសជាតិបាល់ទះកម្ពុជា សួន ចាន់ណារ៉ូ បង្ហើបការងារដែលខ្លួនត្រូវធ្វើក្រោយ…
កីឡាករប្រធានក្រុមបាល់ទះវិសាខា និងជាកីឡាករជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ ដែលគេស្គាល់ថាជាអ្នកលើកបាល់ដ៏ចំណានរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្ហើបបំណងការងាររបស់ខ្លួន ក្រោយ កីឡាករប្រធានក្រុមជម្រើសជាតិរូបនេះតាំងចិត្តយ៉ាងច្បាស់ហើយ ថាខ្លួននិងនិវត្តិន៍ក្រោយចប់បេសកម្មស៊ីហ្គេមលើកទី៣២នេះ។
យ៉ាងណាក្ដីកីឡាករ ជំនាញលើកបាល់រូបនេះ មានបំណង់ធ្វើជាគ្រូបង្វឹក ផ្នែកកីឡាបាល់ទះវិញ នៅពេលដែលខ្លួនចូលនិវត្តិន៍ពីក្លិបអាជីបវិសាខា និងក្រុមជម្រើសជាតិកម្ពុជា ខណៈដែលបញ្ហាគ្រួសារ បញ្ហាផ្ទាល់ខ្លួនរួមជាមួយនិងកត្តាសុខភាពធ្លាក់ចុះ ធ្វើអោយកីឡាករវ័យ២៨រូបនេះសម្រេចចិត្តចូលនិវត្តិន៍ក្រោយចប់ស៊ីហ្គេមនេះតែម្ដង។
គួរបន្ថែមផងដែលកីឡាករ សួន ចាន់ណារ៉ូ ក្លាយជាកីឡាករជម្រើសជាតិកម្ពុជាដំបូងក្នុងឆ្នាំ២០១៥ និងបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមចំនួនលើក ពោលក្នុងឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី។
លុះឈានចូលដល់ឆ្នាំ២០១៩ ស៊ីហ្គេមនៅហ្វីលីពីន និងស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាមថែមទាំងជួយក្រុមជម្រើសជាតិកម្ពុជាឈ្នះមេដាយសំរិទ្ធថែមទៀតផង ដោយឡែកស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះគឺជាការបង្ហាញខ្លួនទីបួនហើយរបស់កីឡាករវ័យ២៨រូបនេះ៕