មកស្គាល់ប្រវិត្តរបស់គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Félix Dalmás ដែលត្រូវចូលដឹកនាំជំនួសលោក keisuke honda...

ដូចដែលមហាជនអ្នកគាំទ្របាល់ទាត់ជាតិបានជ្រាប់កន្លងមកថា កាលពីអំឡុងឆ្នាំ២០១៩ ក្រុមជម្រើសជាតិកម្ពុជាទាំងឈុតធំនិងឈុតតូចចាប់ផ្ដើមមានទម្រង់លេងដ៏មិនគួរអោយជឿក្រោមការដឹកនាំរបស់លោក Felix Damas សហការគ្នាជាមួយលោក Keisuke Honda។


 

យ៉ាងមិញថ្ងៃនេះអេតមីននឹងជម្រាបជូនអំពីប្រវត្តិខ្លះៗរបស់លោក Felix Damas ដែលជាបុរសម្នាក់នៅពីក្រោយទម្រងដ៏អស្ចារ្យរបស់គោព្រៃកម្ពុជានាគ្រានោះ។ លោក Felix មានឈ្មោះពេញថា Félix Agustín González Dalmás ជាគ្រូបង្វឹកវ័យក្មេងសញ្ជាតិអាហ្សង់ទីនពោលគាត់មានវ័យទើបតែ៣៥ឆ្នាំប៉ុណ្ណោះ កាលពីនៅជាកីឡាករលោក Felix Damas បានលេងក្នុងតួនាទីជាខ្សែបម្រើ ដោយក្នុងឆ្នាំ២០១០លោកបានបោះជំហ៊ានចូលរួមជាមួយនិងក្រុមបាល់ទាត់ Laranja Kyoto ដែលជាក្រុមខ្លាំងមួយក្នុងប្រទេសជប៉ុន។


ក្រោយមិនសូវបានបង្ហាញខ្លួនលោក Felix Damas ក៏ចាកចេញពីក្លិបចាស់ទៅចូលរួមជាមួយក្រុមបាល់ទាត់ SP Kyoto FC ក្នុងថ្ងៃទី១ ខែមេសា ឆ្នាំ២០១១ ហើយលោកបានបង្ហាញខ្លួនចំនួន ១៥ប្រកួតនិងរកបានមួយគ្រាប់ផងដែលអោយក្លិបបាល់ទាត់ SP Kyoto FC។



លុះឈានចូលដល់ឆ្នាំ២០១៣ បុរសសញ្ជាតិអាហ្សង់ទីនរូបនេះក៏បានផ្លាស់ទៅកាន់ក្លិបចាស់ Laranja Kyoto វិញក៏ប៉ុន្តែមិនជោគជ័យនោះទេ ដោយក្នុងដដែលលោក Felix ក៏បានផ្លាស់ទៅកាន់ក្លិបបាល់ទាត់ Plaza Colonia ដែលជាក្លិបវ័យចំណាស់មួយរបស់អ៊ុយរូហ្គាយ ពោលមានអាយុកាល១០៦ឆ្នាំឯណោះ សម្រាប់ក្លិបថ្មីនាទឹកដីប៉ែកខាងឡាទីនជាមួយគ្នានោះ លោក Felix Damas បង្ហាញខ្លួនបានត្រឹមតែ ៤ប្រកួតប៉ុណ្ណោះក្រោយមកលោកក៏សម្រេចចិត្តបោះបង់អាជីបជាកីឡាករត្រឹមឆ្នាំ២០១៤។


ទោះបីជាយ៉ាងណាក៏ដោយក្នុងឆ្នាំ២០១៨បុរសវ័យ៣៦ Felix Damas បានចូលដឹកក្រុមជម្រើសជាតិកម្ពុជាជាលើកដំបូងក្នុងអាជីបជាគ្រូបង្វឹក ដោយសហការគ្នាជាមួយលោក Keisuke Honda ដោយលោកដឹកនាំបាន១៣ប្រកួត ឈ្នះ២ ស្នើ៣ និងចាញ់៨ប្រកួត លុះចូលដល់ឆ្នាំ២០២០ គ្រូបង្វឹកកាន់ A Licence  រូបនេះក៏សម្រេចចាកចេញពីកៅដឹកនាំក្រុមជម្រើជាតិកម្ពុជាផងដែរ។



គួរបន្ថែមផងដែលថាសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសជាផ្លូវហើយទាក់ទងជាមួយការចូលរួមដឹកនាំក្រុមជម្រើសជាតិសារជាថ្មីរបស់លោក Felix Damas បន្ទាប់លោក Keisuke Honda ហើយនេះក៏ជាអ្វីដែលប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាតិទន្ទឹងចង់ឃើញផងដែរ៕