Antonio Conte ថានឹងចាកចេញពី Spurs បើអ្នកគាំទ្របន្តស្រែកចំអកដាក់កីឡាករខ្លួនទៀត

លោក Antonio Conte បានឆ្លើយតបទៅអ្នកគាំទ្រដោយកំហឹងជាខ្លាំង ដែលដែលបានស្រែកចំអកឌឺដងដាក់កូនក្រុមរបស់គាត់នៅតង់ទី 1 អំឡុងពេលពួកគេចាញ់ Liverpool 2-1 ក្នុងផ្ទះ។

អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះបានប្រាប់ថា គាត់អាចនឹងដើរចេញនៅពេលកុងត្រារបស់គាត់ផុតកំណត់នៅចុងរដូវកាលនេះ ប្រសិនបើអ្នកគាំទ្ររបស់មាន់ខ្នាយមាសមិនរក្សាជំហរនៅពីក្រោយកីឡាកររបស់គាត់។

Tottenham vs. Liverpool result, highlights and analysis as Mohamed Salah  fires Reds to first away win of the season | Sporting News United Kingdom
 

គាត់បាននិយាយថា “ខ្ញុំគិតថា ពួកយើងត្រូវតែបង្ហាញការគោរពដ៏ខ្ពង់ខ្ពស់នៅគ្រប់ពេលសម្រាប់អ្នកគាំទ្ររបស់យើងដែលបង់ប្រាក់សម្រាប់សំបុត្រ។
"ប៉ុន្តែប្រសិនបើអ្នកសួរខ្ញុំថាតើខ្ញុំខកចិត្តថ្ងៃនេះទេ ខ្ញុំត្រូវតែឆ្លើយថាបាទ ខ្ញុំខកចិត្ត ព្រោះវាតែងតែសំខាន់ដើម្បីភាពស្មោះត្រង់។
"បន្ទាប់ពីមួយឆ្នាំពួកយើងបានធ្វើឱ្យប្រសើរឡើងជាច្រើន ប៉ុន្តែប្រសិនបើនរណាម្នាក់គិតថាយើងត្រៀមខ្លួនដើម្បីឈ្នះពានរង្វាន់ ខ្ញុំត្រូវតែប្រាប់អ្នកថាវាពិតជាលំបាកណាស់។

Antonio Conte will 'not renew' with Tottenham and 'can't wait' to return to  Juventus next summer
 

“ពួកយើងនៅឆ្ងាយខ្លាំងពីក្រុមដែលធ្លាប់ឈ្នះ។
“ដូច្នេះអ្នករាល់គ្នាត្រូវយល់ពីតម្រូវការពេលវេលា និងការអត់ធ្មត់ បើមិនដូច្នោះទេ យើងអាចបាត់បង់ចំណង់ចំណូលចិត្ត និងភាពរីករាយដែលជាថាមពលរបស់ខ្ញុំ។

"ប្រសិនបើខ្ញុំមានវាទាំងនេះ នោះវាមិនអីទេ។ បើមិនដូច្នោះទេ យើងនឹងបន្តរដូវកាលនេះ ហើយបន្ទាប់មកយើងនឹងឃើញថាមានអ្វីកើតឡើងនៅចុងបញ្ចប់"។