* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ឈ្នះពាន Super Cup!!! Grealish ប្រាប់ Pep ឱ្យហាមឃាត់ការសេពគ្រឿងស្រវឹង
ខ្សែបម្រើ Jack Grealish របស់ Manchester City បានបង្ហើបប្រាប់អ្នកចាត់ការ Pep Guardiola ហាមប្រាមការប្រារព្ធពិធីផឹកស្រា បន្ទាប់ពីឈ្នះពានរង្វាន់ UEFA Super Cup ដោយការស៊ុតបាល់ប៉េណាល់ទីឈ្នះលើក្រុម Sevilla 5ទល់នឹង4 ។
ក្រុមមេឃខៀវ ទើបតែឈ្នះ UEFA Super Cup ជាលើកដំបូង បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីឈ្នះលើគូប្រកួតរបស់ពួកគេដែលបានឈ្នះពានរង្វាន់ Europa League កាលពីរដូវកាលមុន។ ប៉ុន្តែលើកនេះ ពួកគេនឹងមិនត្រូវបានអបអរសាទរដូចពេលដែលពួកគេបានឈ្នះពានរង្វាន់បីកាលពីរដូវកាលមុននោះទេ។
គួរបញ្ជាក់ផងដែរថា ប្រកួតបន្ទាប់ Manchester City នឹងប្រកួតជាមួយ Newcastle ក្នុងពានរង្វាន់ English Premier League នៅយប់ថ្ងៃសៅរ៍ វេលាម៉ោង 2:00 ព្រឹក ។