* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ផែនការរបស់ Bayern Munich ក្នុងការបញ្ឈប់ Haaland
ថ្លែងមុនការប្រកួតជើងទី១វគ្គ៨ក្រុមចុងក្រោយរវាង Man City និង Bayern ដែលនឹងធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃទី 12 ខែមេសា គ្រូបង្វឹក Tuchel បាននិយាយថា “វាពិតជាគួរអោយចាប់អារម្មណ៍ និងមិនគួរឱ្យជឿ ប្រសិនបើអ្នកក្រឡេកមើលស្ថិតិការ ស៊ុតបញ្ចូលទី Haaland គឺប្លែកហើយនៅពេលដែលគាត់បានចុះហត្ថលេខាលើគាត់ City មានប្រភេទកីឡាករដែលពួកគេមិនមានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វាពិបាកក្នុងការការពារ (ទល់នឹង Haaland) ប៉ុន្តែយើងនឹងធ្វើវាតាមរយៈការលេងជាក្រុម។ Bayern ត្រូវតែបង្ហាញឱ្យអស់ពីសមត្ថភាពរបស់ពួកគេនៅក្នុង ការប្រកួតបន្ទាប់។"
ពេលលេងឱ្យ Dortmund Haaland បានចាញ់ទាំង 7 ប្រកកួតទល់នឹង Bayern នៅក្នុងការប្រកួតផ្លូវការ។ តែនៅពេលដែលមកចូលរួជាមួយនឹង Man City ខ្សែប្រយុទ្ធវ័យ 22 ឆ្នាំរូបនេះបានចំណាយពេលត្រឹមតែ 12 នាទីប៉ុណ្ណោះដើម្បីស៊ុតបញ្ចូលទីក្នុងជ័យជម្នះ 1-0 លើក្រុម Bayern ក្នុងការប្រកួតមិត្តភាពមុនរដូវកាល 2022/23 ។
ខ្សែបម្រើ De Ligt របស់ Bayern ក៏បាននិយាយអំពីការរារាំង Haaland ក្នុងការប្រកួតកាលពីថ្ងៃទី 12 ខែមេសាថា “គាត់គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតមួយនៅក្នុងពិភពលោក ហើយមានកាយសម្បទាគួរឱ្យចាប់អារម្មណ៍។ Haaland មានគ្រោះថ្នាក់ទាំងក្នុង និងក្រៅតំបន់។ Bayern ត្រូវរៀបចំ ការពារអោយបានល្អ ពីព្រោះ Haaland គឺជាកីឡាករដ៏អស្ចារ្យ ។ Haaland ស៊ុតបញ្ចូលទីបាន 44 គ្រាប់នៅរដូវកាលនេះក្នុងការប្រកួតទាំងអស់ ហើយក្លាយជាអ្នកស៊ុតបញ្ចូលទីដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រកួតជើងឯកអឺរ៉ុបកំពូលទាំង 5 ។
គួរបញ្ជាក់ផងដែរ Man City ប្រកួតជើងទីមួយទល់នឹង Bayern នៅទឹកដី Etihad នៅថ្ងៃទី 12 ខែមេសា មុនពេលធ្វើដំណើរទៅកាន់ Allianz Arena ដើម្បីលេងជើងទីពីរមួយសប្តាហ៍ក្រោយមក។ អ្នកឈ្នះក្នុងការប្រកួតនេះនឹងត្រូវជួប Real Madrid ឬ Chelsea ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌ Champions League ។