Didier Deschamps ថាបារាំងអាចនឹងក្លាយជាប្រទេសទី 3 ដែលឈ្នះ World Cup ពីរដងជាប់គ្នា

បន្ទាប់ពីបានបង្ហាញបញ្ជីឈ្មោះកីឡាករ 26 នាក់ចុងក្រោយ ត្រៀមសម្រាប់ការប្រកួត World Cup 2022 នៅកាតា។ គ្រូបង្វឹកមាន់គកបារាំងលោក Didier Deschamps បានបង្ហាញចំណាប់អារម្មណ៏ថាកូនក្រុមរបស់លោកនឹងអាចធ្វើឲ្យបារាំងក្លាយជាប្រទេសទី 3 ដែលឈ្នះជើងឯកជាប់ៗគ្នា បន្ទាប់ពីប្រទេសអ៊ីតាលី ធ្លាប់ធ្វើបានឆ្នាំ 1934, 1938 និងប្រេស៊ីលឆ្នាំ 1958, 1962។


នេះជាការបង្ហាញខ្លួនលើកទី 16 របស់បារាំងក្នុង World Cup ហើយជាការប្រកួតដែលពួកគេបានឈ្នះចំនួនពីរដង គឺឆ្នាំ1998 និង 2018។
ក្រុមជម្រើសជាតិបារាំងគឺជាក្រុមការពារជើងឯកសម្រាប់ World Cup ឆ្នាំ 2022 នេះ ដែលស្ថិតនៅក្នុងពូល D ជាមួយ អូស្ត្រាលី ដាណឺម៉ាក និងទុយនីស៊ី។

នេះជាកីឡាកររបស់ក្រុមជម្រើសជាតិបារាំង៖
អ្នកចាំទី Areola, Lloris, Mandanda.
ខ្សែការពារ L. Hernandez, Theo Hernandez, Kimpembe, Koundé. Konaté, Pavard, Saliba, Upamecano, Varane.


ខ្សែបម្រើ Camavinga, Fofana, Guendouzi, Rabiot, Tchouaméni, Veretout.
ខ្សែប្រយុទ្ធ Benzema, Coman, Dembélé, Giroud, Griezmann, Mbappé, Nkunku.