ក្លិបបាល់ទាត់ភ្នំពេញក្រោននិងវិសាខា ត្រូវបានគេរំពឹងថាជាក្លិបដែលគ្រោះថ្នាក់បំផុត...

ក្រោយពីការប្រកួតយ៉ាងជក់ចិត្តរវាងក្លិបបាល់ទាត់ភ្នំពេញក្រោនជួបតទល់ក្នុងជំនួបផ្ដាច់ព្រ័ត្រជាមួយក្លិបយក្សវិសាខា ពានរង្វាន់ខេមបូឌានស៊ុបភើខាប់ឆ្នាំ២០២៣ 

ធ្វើអោយអ្នកគាំទ្រយល់ឃើញយ៉ាងច្បាស់ថាក្លិបបាល់ទាត់ភ្នំពេញនិងវិសាខាគឺជាបេក្ខភាពដ៏គ្រោះថ្នាក់បំផុតក្នុងលីគកំពូលកម្ពុជារដូវកាលថ្មី ២០២៣-២០២៤នេះ។

ទោះបីជាយ៉ាងណាក៏ដោយលោក សៀក សុវណ្ណ ដែលជាអគ្គលេខាធិការក្លិប​អាយ​អេយអាយ​ ដង្កោសែន​ជ័យ ក៏បានលើកឡើងជុំវិញរឿងនេះផងដែល ដោយលោកបានអះអាងថា “ ក្លិប​ដែល​អាច​ប្រកួត​ប្រជែង​ក្នុង​ការ​ដណ្តើម​ជើង​ឯកលីគកំពូលរដូវកាលនេះ​បាន​គឺខ្ញុំ​គិត​ថា ក្លិប​បាល់ទាត់​វិសាខា និង​ភ្នំពេញ​ក្រោន ”។

គួរបន្ថែមផងដែលថាក្លិបបាល់ទាត់ភ្នំពេញក្រោនគឺជាក្លិបដែលជោគជ័យខ្លាំងជាងគេគិតត្រឹមរយៈពេលពីឆ្នាំចុងក្រោយនេះ ខណៈសមិទ្ធផលដែលភ្នំពេញក្រោនអាចធ្វើបានក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះមានដូចជា
 
គ្រោងជើងឯកពានរង្វាន់ Cambodia Premier League ២រដូវកាលជាប់គ្នា ឈ្នះជើងឯក Cambodian League Cup ២ឆ្នាំជាប់គ្នា និងគ្រោងជើងឯក Cambodian Super Cup ចំនួន២ឆ្នាំជាប់គ្នាផងដែរ៕