* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Real Madrid ចង់ខ្សែបម្រើជើងចាស់ Luka Modric ចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ប្រសិនបើគេចង់បន្តកុងត្រាថ្មីជាមួយក្លិប
យោងទៅតាមការចុះផ្សាយរបស់សារព័ត៌មានអាឡឺម៉ង់ OneFootball បានឲ្យដឹងថា ក្លឹបយក្ស La Liga Real Madrid បានផ្តល់ជម្រើសដល់កីឡាករ Luka Modric ឲ្យចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្រូអាត ប្រសិនបើគេចង់បន្តកុងត្រារបស់គាត់។ តារាឆ្នើមវ័យ៣៧ឆ្នាំរូបនេះ មានកុងត្រាជាមួយ Real Madrid នៅដំណាច់រដូវកាលនេះ។
ទោះបីជាយ៉ាងណាការបន្តកុងត្រានៅមិនទាន់កើតឡើងនៅឡើយទេ ដែលបណ្តាញព័ត៌មានល្បីៗបានបង្ហើបថា មូលហេតុគឺដោយសារក្លឹបបានដាក់លក្ខខណ្ឌ Modric ឈប់លេងឱ្យក្រុមជម្រើសជាតិ ហើយផ្តោតលើការលេងឱ្យក្លឹបតែប៉ុណ្ណោះ។
សម្រាប់ Modric លេងបាន 162 ប្រកួតឱ្យក្រូអាត ដោយបាននិយាយនៅក្នុងបទសម្ភាសន៍មួយបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 ថាគាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តលេងឱ្យក្រុមជម្រើសជាតិប្រសិនបើគ្រូបង្វឹកចង់បាន។