* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Ronaldo មិនគួរបណ្តោយឱ្យ Al Nassr ក្លាយជាចុងបញ្ចប់នៃអាជីពរបស់គាត់ឡើយ!!!!
សម្ពាធ និងការរិះគន់ចំពោះ CR7 បានកើនឡើងក្នុងបរិបទដែលគាត់មិនអាចបង្ហាញខ្លួនបានល្អជាមួយនឹងការប្រកួតប្រជែងថ្មី។

បន្ទាប់ពីវីដេអូរបស់អ្នកគាំទ្រម្នាក់បានជាន់អាវរបស់ Cristiano Ronaldo បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម វីដេអូឃ្លីបមួយទៀតបានលេចចេញជាការរិះគន់ CR7 ។ នាយកក្លឹប Al Nassr ដែលត្រូវបានគេចោទប្រកាន់ថាបាននិយាយនៅក្នុងវីដេអូថា " CR7 ចេញពីទីនេះ”។

គ្មាននរណាម្នាក់អាចដឹងច្បាស់នៅឡើយទេថា បុរសនៅក្នុងវីដេអូដែលប្រមាថ Ronaldo គឺពិតជាសមាជិកថ្នាក់ដឹកនាំនៃក្រុម Al Nassr ។ ប្រសិនបើព័ត៌មានខាងលើជាការពិត នេះពិតជារឿងអាស្រូវជាមួយសម្រាប់កីឡាករវ័យ 37 ឆ្នាំខ្លួនឯង ក៏ដូចជាក្រុមកំពូលនៅអារ៉ាប៊ីសាអូឌីត។
វាពិតជាពិបាកទទួលយកដែលថ្នាក់ដឹកនាំរបស់ក្រុមរិះគន់យ៉ាងខ្លាំងទៅលើកីឡាករថ្មី ថែមទាំងប្រមាថដល់កីឡាករដែលទើបតែចាប់ផ្តើមការប្រកួតបានតែ 2 ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹប។ ទោះជាយ៉ាងណាក៏ដោយគួរចងចាំថា Ronaldo ទទួលបានប្រាក់ចំណូល 200 លានអឺរ៉ូ ( 210 លានដុល្លារ ) ក្នុងមួយឆ្នាំនៅឯ Al Nassr ដែលជាចំនួនកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។ ការរំពឹងទុកសម្រាប់ខ្សែប្រយុទ្ធដែលកើតក្នុងឆ្នាំ 1985 នៅប្រទេសអារ៉ាប៊ីសាអូឌីតគឺតែងតែអស្ចារ្យ។ អ្នកគាំទ្រ Al Nassr មានសិទ្ធិរិះគន់ CR7 បន្ទាប់ពីធ្វើមិនបានល្អសម្រាប់ពីរប្រកួតទល់នឹង Al Ittihad និង Ettifaq ។