ឪកាលដណ្ដើមមេដាយមាសសម្រាប់ ឥណ្ឌូណេស៊ី ក្រោយខកខានអស់៣២ឆ្នាំ!

ក្រុមបាល់ទាត់ជម្រើសជាតិ U-22 ឥណ្ឌូណេស៊ី នឹងជួបប្រកួតជាមួយថៃ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ គោលដៅរបស់លោក Indra Sjafri និងការចងចាំដ៏ល្អ វាដល់ពេលដែល ឥណ្ឌូណេស៊ីរង់ចាំអស់រយៈពេល 32 ឆ្នាំ ក្នុងការដណ្ដើមមេដាយមាស ។

ជាកាពិតណាស់ វាមានរយៈពេលជាង 3 ទសវត្សរ៍មកហើយដែល ក្រុម U-22 ឥណ្ឌូណេស៊ី បរាជ័យក្នុងការឈ្នះមេដាយមាសស៊ីហ្គេម។ លើកចុងក្រោយដែលក្រុម U-22 ឥណ្ឌូណេស៊ី  បានឈ្នះគឺនៅឆ្នាំ 1991 ឥណ្ឌូណេស៊ី ពិតជាធុញទ្រាន់នឹងការឈ្នះមេដាយប្រាក់ ឬសំរឹទ្ធ។

ក្រុម U-22 ឥណ្ឌូណេស៊ី​ ​ក្នុង​ចំណោម​ការ​ប្រកួត​ចំនួន​៥​លើក​គឺពួកគេឈ្នះទាំងអស់មុន នឹង​ឡើងមក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​បាន​របូត​ត្រឹម​តែ​៣​គ្រាប់​ប៉ុណ្ណោះ ដែលឈរនៅកំពូលតារាងពូល A ពីលើមីយ៉ាន់ម៉ា។

ទន្ទឹមនឹងនេះ ថៃបានឆ្លងផុតមកកាន់វគ្គផ្តាច់ព្រ័ត្រ SEA Games ឆ្នាំ 2023 ក្នុងនាមជាក្រុមកំពូលតារាងក្នុងពូល B ។ ក្រុមដំរីសបានស្មើម្តងក្នុងពូល ហើយឈ្នះ 3-0 ទល់នឹងមីយ៉ាន់ម៉ាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។